ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​ព្រៃវែង ជុំ សុ​ភី សប្បាយ​កើប​ប្រាក់​ពី​ការចំណាយ​របស់​មន្ទីរ ​

ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​ព្រៃវែង ជុំ សុ​ភី សប្បាយ​កើប​ប្រាក់​ពី​ការចំណាយ​របស់​មន្ទីរ ​

ខេត្ត​ព្រៃវែង​៖ លោក ជុំ សុ​ភី ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ព្រៃវែង ត្រូវបាន​គេ​ទំលាយ​ឲ្យដឹងថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ គឺ​មាន​សាច់ឈាម​ភ្លឺ​ថ្លា​និង​សប្បាយ​ចិត្ត​កើប​ប្រាក់​ពុករលួយ​បាន​យ៉ាង​ស្រួល​ពី​ការចំណាយ​នានា​របស់​មន្ទីរ ។​

​ប្រភព​បានឲ្យដឹង​ថា​មុនពេល​លោក ជុំ សុ​ភី ឡើង​ធ្វើ​ជា​ប្រធាន​មន្ទីរ​គឺ​គេ​ឃើញ​ជីវភាព​របស់​គាត់​មាន​ភាពខ្វះខាត ប៉ុន្តែ​ក្រោយពេល​រូបគាត់​បាន​ឡើង​ធ្វើជា​ប្រធាន​មន្ទីរ​សាច់ឈាម​របស់គាត់​ចាប់ផ្តើម​ស្រស់ថ្លា និង​មាន​ប្រាក់​ស៊ីចាយ​ហ៊ឺហារ​រួម​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម ។ ប៉ុន្តែ​សម្រាប់​មន្ត្រី​ក្រោយ​ឱវាទ​របស់​គាត់​មួយចំនួន​បាន​ទំលាយ​ឲ្យដឹងថា ការ​ដែល​ប្រធាន​របស់​ពួកគាត់​មាន​ជីវភាព​ហក់​ខ្ពស់​ឡើង​គឺ​មិនមែន​គាត់​បាន​លុយ​ពី​ការរកស៊ី​នោះទេ ដោយ​បាន​លុយ​ពី​ការ​កិបកេង​ការចំណាយ​ថវិកា​របស់​មន្ទីរ​ទើប​ធ្វើឲ្យ​គាត់​មាន​បាន​នោះ ។​

​ប្រភព​ដដែល​បានឲ្យដឹងថា​ក្នុងមួយៗ​ឆ្នាំ លោក​ប្រធាន ជុំ សុ​ភី អាច​កិបកេង​ថវិកា​របស់​មន្ទីរ​បាន​ជិត ៣០០​លាន​រៀល  ជាក់ស្តែង​នៅ​ឆ្នាំ ២០១៤ តែម្តង ។ ដោយ​ឆ្នាំ​២០១៤ លោក ជុំ សុ​ភី បាន​កិបកេង​ប្រាក់​នៅ​ជំពូក​៦០ ៦១ ៦២ និង ៦៥ សរុប​ជា​ថវិកា​ជិត ៣០០​លាន​រៀល ក្នុងនោះ​ថវិកា​ដែល​លោក ជុំ សុ​ភី កិបកេង​បាន​ច្រើនជាងគេ​គឺ​ថវិកា​សម្រាប់​បូមទឹក​ដាក់​ស្រែ​ជូន​ពលរដ្ឋ​ដែល​មាន​គ្រោះ​ធម្មជាតិ ។ ហើយ​សម្រាប់​ការចំណាយ​ឆ្នាំ ២០១៥​នេះ នៅពេល​បញ្ជប់​ការចំណាយ​មន្ទី​រ​ធនធាន​ទឹក​ខេត្តព្រៃវែង​និង​ត្រូវ​ចាយ​អស់​ប្រាក់​ជាង ២០០០​លាន​រៀល ដោយ​១០០០​លាន​រៀល​ត្រូវ​ចំណាយ​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​និង​ប្រាក់​ខ្ទង់ ៥០០​លាន​រៀល​គឺ​ចំណាយ​សម្រាប់​អគ្គិសនី សម្រាប់​បូម​ទឹក​នៅ​ស្ថានីយ៍​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​ព្រៃវែង ។​

​សម្រាប់​ការចំណាយ​ថវិកា​របស់​មន្ទី​រធន​ធាន​ទឹក​ខេត្តព្រៃវែង ការចំណាយ​មួយចំនួនធំ​គឺ​ធ្វើឡើង​តាម​បែប​ពុករលួយ​ជាពិសេស​ការចំណាយ​ផ្សេងៗ​ក្រៅពី​ចំណាយ​លើ​ថ្លៃ​អគ្គិសនី ចំពោះ​ឯកសារ​ចំណាយ​គឺ​គេ​ធ្វើឡើង​យ៉ាង​ល្អ​រួមផ្សំ​និង​មាន​ការ​ចូល​ដៃ​ជើង​ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ធនធានទឹក​និង​នាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង​ក្រសួង ធ្វើឲ្យ​លោក​ប្រធាន​មន្ទីរ ជុំ សុ​ភី ធ្វើ​អ្វីៗ​បាន​តាមចិត្ត ៕

1416pdt1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya