ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​មុខសញ្ញា​គ្រឿងញៀន​២​នាក់ នៅ​ស្រុក​កៀនស្វាយ​

ឃាត់ខ្លួន​មុខសញ្ញា​គ្រឿងញៀន​២​នាក់ នៅ​ស្រុក​កៀនស្វាយ​

​ខេត្តកណ្ដាល ៖ កម្លាំង​ប៉ុស្តិ៍​ដីឥដ្ឋ​បានចេញ​ល្បាត​ក៏បាន​ឃើញ​ជនសង្ស័យ​២​នាក់ មានការ​សង្ស័យ​ចែក​ឆេរ​រកឃើញ​សារធាតុ​ញៀន​មួយចំនួន ហើ​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​កាលពី​កាលពី​វេលា​ម៉ោង​២២​និង​៤០​នាទី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវជាតិ​លេខ​១​ភូមិ​ស្តៅ​កន្លែង​៣​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

 

​ជនសង្ស័យ​១.​ឈ្មោះ សូ ចំ​រ៉ុង ហៅ ម៉ុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង​២ ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​) ។ ២.​ឈ្មោះ​សំ ច​ន្ទ័​សូ​យា ភេទ ប្រុស អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​ទីលំនៅ​ភូមិ​វត្ត​បូព៌​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ស្នាក់នៅ​ផ្ទះជួល ភូមិ​ស្តៅ​កន្លែង​៣​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​នគរបាល​។​

 

​វត្ថុតាង​ចាប់យក ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​មេ​តំ​ហ្វេ​ត​មីន​(​ម៉ា​ទឹកកក​)០១​កញ្ចប់​តូច -​កាបូប​ដាក់​លុយ​ពណ៌​ខ្មៅ​០១ ទូរស័ព្ទដៃ ០២​គ្រឿង​ម៉ាក ណូគា​N​ចុច​ពិល​០១​គ្រឿង និង​ម៉ាក​hTc០១​គ្រឿង ដែកកេះ​០១​ទុយោ​ជរ័ព​ណ៌​លឿង​០៣​ដើម ទឹកបរិសុទ្ធ​៣​ដប បារី​០១​កញ្ចប់​មាន​០៩​ដើម ស្ករ​កៅស៊ូ​១​ដុ កាត​ATM០១​សន្លឹក កង់​១​គ្រឿង ។​

 

​នៅ​មុនពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​ដីឥដ្ឋ​បានចេញ​ល្បាត​ដល់​ត្រង់​ចំណុចកើតហេតុ​ខាងលើ​បាន​ជួប​ជនសង្ស័យ​កំពុង​ជិះ​កង់ ដោយមាន​ការសង្ស័យ ឃាត់​ធ្វើការ​ឆែកឆេរ​រកឃើញ​វត្ថុតាង​ដូចខាងលើ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

 

​តាម​ការសារភាព​រប​ស់​ឈ្មោះ​សូ ចំ​រ៉ុង ថា គ្រឿងញៀន​នេះ​បាន​ទិញ​ពី​ឈ្មោះ​មាស យឿ​ង​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​ពពាលខែ​ឃុំ​ដីឥដ្ឋ​តំលៃ​១០$៕fdss gsd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya