ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » កម្លាំង​នគរបាល​ស្រុក​ស្អាង​បង្ក្រាប​មុខសញ្ញា​២​នាក់ រួម​នឹង​ថ្នាំញៀន​មួយចំនួន​

កម្លាំង​នគរបាល​ស្រុក​ស្អាង​បង្ក្រាប​មុខសញ្ញា​២​នាក់ រួម​នឹង​ថ្នាំញៀន​មួយចំនួន​

​ខេត្តកណ្ដាល ៖ ជនសង្ស័យ​២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ទួល​ក្រសាំង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ។​

 

​ជនសង្ស័យ​ទី​១-​ឈ្មោះ ឃុន វីរៈ ហៅ​ពែ​ក ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ២- ឈ្មោះ ពុធ មករា ភេទ​ប្រុស​អាយុ ២៩​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

 

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​កម្លាំង​ដកហូត​វត្ថុតាង​រួមមាន ៖ ម្សៅ​ក្រាម​ពណ៌​ស (​ម៉ា​ទឹកកក​)០១​កញ្ចប់ កាបូបដៃ ពណ៌​ខ្មៅ​០១ ម៉ូតូ​០១​គ្រឿង ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បប​1.5891 និង​សម្ភារៈ​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួន ។​

 

​ជនសង្ស័យ​ទាំង​០២​នាក់​បាន​សារភាពថា ពួកខ្លួន​បាន​ទិញ​ថ្នាំញៀន​មកពី​តំបន់​វាល​ខ្សាច់​នៅ​ចាក់អង្រែ​​លើ រាជធានី​ភ្នំពេញ មួយកញ្ចប់​តម្លៃ ៣០.០០០​រៀល ។ បន្ទាប់មក​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​០២​នាក់មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕sdf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya