ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង អស់​ទ្រព្យសម្បត្ដិ​មួយចំនួន ខណៈ​បុរស​ម្នាក់​សន្លប់​ ​

អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង អស់​ទ្រព្យសម្បត្ដិ​មួយចំនួន ខណៈ​បុរស​ម្នាក់​សន្លប់​ ​

សៀមរាប​៖​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​មាន​៥​បន្ទប់​ធ្វើ​ពី លើ​ថ្ម​ក្រោម​ទំហំ​៨​ម​x២០​ម​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់​ទ្រព្យ​មួយចំនួន​បណ្តា​លម​កាំ​ពី​ទុស្សេ​ខ្សែភ្លើង និង​មនុស្ស​ម្នាក់​ស​ម្លប់ ខណៈ​បុរស​រូប​នោះ​ជួយ​ពន្លត់ភ្លើង​រអិលដួល​។
​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់ ថ្ងៃទី​៣០​ខែវិច្ឆិកា ២០១៥​ស្ថិតក្នុង​ភូមិ​បន្ទាយ​ចាស់​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​ទល់មុខ​សណ្ណា​គារ​សេរីភាព​។
​តាម​ប្រភព​ព័ត៌មាន បានអោយដឹងថា នៅក្នុង​បន្ទប់​ផ្ទះ​កើតហេតុ​ខាងលើ​គេ​ឃើញ​ផ្សេង​ហុយ​ចេញពី​បន្ទាប់ ដែល​គេ​សង្ស័យថា ឆ្លង​ចរន្ដអគ្គិសនី បន្ទាប់​ប្រជាពលរដ្ឋ​និង​ម្ចាស់ផ្ទះ​បាន​យក​បំពុង​ពន្លត់អគ្គីភ័យ ប៉ុន្ដែ​មិន​អាច​ពន្លត់​បាន​។​ប្រភព​បន្ដថា បន្ទាប់​មក​រថយន្ដ​ពន្លត់អគ្គីភ័យ​បាន​បាញ់​ទឹក​ពន្លត់​ទើប​រលត់​ដោយ​សុវត្ថិភាព​។ នៅក្នុង​ហេតុការណ៍​នោះ មាន​បុរស​ម្នាក់​បាន​ដូលសន្លប់ ដោយសារ​ជួយ​ពន្លត់ភ្លើង​ជាន់​ឈើ​រអិលដួល ប៉ុន្ដែ​គេ​មិនដឹងថា ជា​ម្ចាស់ផ្ទះ​ឬ​អ្នក​ជិតខាង​ឡើង រួចហើយ​សមត្ថកិច្ច​ហៅ​ឡានពេទ្យ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាម​។​
​អាជ្ញាធរ​ក្រុង​សៀមរាប បានឲ្យដឹងថា ម្ចាស់ផ្ទះ​មានឈ្មោះ ឆៃ សុខ​ប៊ុនធឿន មុខរបរ​ដឹក​ភ្ញៀវ ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប សរុប​ការខូចខាត បន្ទប់​ជួល​១​ទំហំ​៣​ម​x៤​និង​សំភារៈ​ក្នង​បន្ទប់​មួយចំនួន​។ លោក​បន្តថា​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​ការឆាប​ឆេះ​នេះ​គឺ​បណ្តាលមកពី​ទុស្សសេ​ខ្សែភ្លើង ។​លោក​បន្ត​ទៀត​ថា​នៅ​កន្លែងកើតហេតុ​ក៏​មាន​វត្តមាន​លោក ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក​អភិបាលខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​ចុះមក​ជួយ​អន្តរាគមន៍​ផង​ដែរ​។ លោក​បន្ថែម​ថា​នៅក្នុង​ហេតុការណ៍​ពន្លត់​អគ្គីភ័យ​នេះ​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​ចំនួន​២​គ្រឿង ទើប​អាច​ជួយ​ពន្លត់​បាន​ដោយ​ជោគជ័យ​និង​មិន​មាន​រាលដាល​ដល់​ផ្ទះ​ជិតខាង​នោះ​ទេ​៕

12313572_445533992298363_4481022751513183556_n 12316204_445534012298361_6176213942715549378_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya