ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ឃាតកម្ម​ដ៏​សាហាវ កូនប្រសារ​សម្លាប់​ឪពុក ម្តាយក្មេក ប្រពន្ធ និង​កូន​ស្លាប់​៤​នាក់ របួសធ្ងន់​ម្នាក់​ ​

ឃាតកម្ម​ដ៏​សាហាវ កូនប្រសារ​សម្លាប់​ឪពុក ម្តាយក្មេក ប្រពន្ធ និង​កូន​ស្លាប់​៤​នាក់ របួសធ្ងន់​ម្នាក់​ ​

ខេត្ត​កំពង់ចាម​៖ សោកនាដកម្ម​ដ៏​សែន​រន្ធត់ យ៉ាង​តិច​មាន​ជនរងគ្រោះ​៤​នាក់​បាន​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ដោយសារ​ជនសង្ស័យ​ជា​កូនប្រសារ បាន​យក​កាំបិត​ចាក់​សម្លាប់​ឪពុកក្មេក ម្តាយក្មេក ប្រពន្ធ និង​កូន​របស់​ខ្លួន ដោយ​មិន​ញញើត​ដៃ ។
​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៩​នាទី​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ពែង​មាស​ជើង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ។ សមត្ថកិច្ច​បានឲ្យ​ដឹង​ជា​បឋម​ថា ជនសង្ស័យ​មាន​ឈ្មោះ អេង ធី អាយុ​៤៧​ឆ្នាំ​ត្រូវជា​កូនប្រសារ​នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ បាន​យក​កាំបិត​ចាក់​ទៅលើ​ឪពុកក្មេក ម្តាយក្មេក ប្រពន្ធ និង​កូន​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​៤​នាក់ និង​របួសធ្ងន់​ម្នាក់ ។ ក្រោយពី​ធ្វើ​សកម្មភាព​នេះ​រួច ជនសង្ស័យ​បាន​គេចខ្លួន​ពី​កន្លែងកើតហេតុ​ដោយ​សុវត្ថិភាព​ទាំង​អាការ​ស្រវឹង ផងដែរ ។
​សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​ទី​១ ចាន់​ធី សុភា​នី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជា​ប្រពន្ធ (​ស្លាប់​) ទី​២ ម៉ៅ យៀង ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ជា​ម្តាយក្មេក (​ស្លាប់​) ៣ ធី សៀង​ហ៊ី ភេទ​ស្រី អាយុ​៦​ឆ្នាំ ជា​កូន​(​ស្លាប់​) ៤ ធី សីហា ភេទ​ស្រី ជា​កូន ស្លាប់ និង​៥ ស្វាយ សា​ខន អាយុ​៦៩​ឆ្នាំ ជា​ឪពុកក្មេក រងរបួស​ធ្ងន់ ។
​មកទល់​នឹង​ពេលនេះ ពុំទាន់​មាន​ប្រភព​ជាក់​ជា​ក់ណា​មួយ​ថា អំពើ​ឃាតកម្ម​នេះ កើតឡើង​ដោយ​មូលហេតុ​អ្វី​នៅ​ក្នុង​គ្រួសារ​នេះ​ពិតប្រាកដ​នៅឡើយ​ទេ ៕
11219238_714185612049775_1606831398244621047_n 12308759_714185682049768_4000004624121546909_n 12313900_714185632049773_8122319484749111401_n 12313947_714185652049771_980715383111619785_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya