ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​បាន​បាត់​ម៉ូតូ ពេល​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​កា​កាប​បែរជា​សមត្ថកិច្ច​មិន​ទទួល​ ​

បុរស​ម្នាក់​បាន​បាត់​ម៉ូតូ ពេល​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​កា​កាប​បែរជា​សមត្ថកិច្ច​មិន​ទទួល​ ​

ភ្នំពេញ ៖ បុរស​ម្នាក់ យក​ម៉ូតូ​ទៅ​ផ្ញើរ​នៅ​សន្តិសុខ​G4S ហើយ​បាន​បាត់​ភ្លាម​នោះ​រួប​គាត់​ក៏​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ប៉ូលិស​កា​កាប​ចំនួន​៤​ដង​សមត្ថកិច្ច​មិន​ទទួល រហូត​លើក​ទី​៥​ទើប​ប្តឹង​បាន​ទ​បទ​ទួល កាលពី​១១​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​២០១៥ នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ខែវិច្ឆិកា រូបគាត់​បាន​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​ម៉ាស់​ស្តា និង​បាន​យក​ទៅ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BP0496 ទៅ​ផ្ញើរ​នៅ​សន្តិសុខ​G4S ដោយ​មាន​កឹបសំបុត្រ​ត្រឹមត្រូវ លុះដល់​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​ពេល​ចេញពី​ធ្វើការ​វិញ​ដើរ​ទៅ​យក​ម៉ូតូ​រក​ម៉ូតូ​អត់​ឃើញ​ក៏​បាន​ទៅ​ប្រាប់​ក្រុមហ៊ុន ត្រូវ​ខាង​ក្រុមហ៊ុន​ប្រាប់​ឲ្យ​គាត់ ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​កា​កាប ។​
​ជនរងគ្រោះ​បានឲ្យដឹង​ទៀត​ថា ភ្លាមៗ​នោះ​រួប​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​កា​កាប​បាន​ជួប​មន្ត្រី​ប៉ុស្តិ៍​ម្នាក់​តែ​មិន​បាន​ទទួល​ពាក្យបណ្តឹង​ទេ ដោយ​ប្រាប់ថា​ចាំ​ថ្ងៃស្អែក​ចាំ​មក​ដាក់​ពាក់​បណ្តឹង ពេល​នោះ​រួប​គាត់​ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ លុះដល់​ថ្ងៃ​ទី​២៥ ខែ​វ​ចិ្ឆ​កា គាត់​បាន​ទៅ​ដាក់​បណ្តឹង​ម្តងទៀត​តែ​សមត្ថកិច្ច​មិន​នៅ​ប៉ុស្តិ៍​ឡើយ​ដោយ​ប្រាប់ថា​រូប​គាត់​ទៅ​ស្រុក​ហើយ​ឈប់​សម្រាក​បុណ្យអុំទូក​។ លុះ​រហូត​លើក​ទី​៥ នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា គាត់​បាន ទៅ​ដាក់​ពាក្យបណ្តឹង​ម្តងទៀត ទើប​សមត្ថកិច្ច​ទទួល​ពាក្យបណ្តឹង​របស់​គាត់ ។​ទង្វើ​បែប​នេះ​ធ្វើអោយ​រួប​គាត់​អស់​ជុំនឿរ​ទុក្ខ​ចិត្ត​ទៅលើ​សមត្ថកិច្ច​យ៉ាងខ្លាំង​។
​ជនរងគ្រោះ​មានឈ្មោះ​ហ៊ិ​ន សុខ​រី​ម​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​ជាង​ជួសជុល​រថយន្ត​នៅ​ក្រុមហ៊ុន​ម៉ា​ស្តារ​ក្នុងភូមិ​ប៉ប្រក​ខាងជើង​សង្កាប់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្នាក់នៅ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​៕
12289713_445328808985548_2650051156368633884_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya