ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ឡាន​ខ្ទាត​ទៅ​កណ្តាលផ្លូវ ត្រូវ​ឡាន​មួយទៀត​កិន​ស្លាប់​

ម៉ូតូ​បុក​ឡាន​ខ្ទាត​ទៅ​កណ្តាលផ្លូវ ត្រូវ​ឡាន​មួយទៀត​កិន​ស្លាប់​

​បន្ទាយមានជ័យ ៖ ហេតុការណ៍​គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ទល់មុខ​ក្រុមហ៊ុន លី អុត​នី ខាងលិច​សាលារៀន​ចិន ប្រហែល​១០០​ម៉ែត្រ​ក្នុង ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​
​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ មានឈ្មោះ​សុខ ងូវ ភេទ​ប្រុស អាយុ​២៨ ឆ្នាំ នៅ​ភូមិ​មិត្តភាព សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា ឃ្លិក ពណ៌​ក្រហម ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1K-0161 ជិះ​ពី​លិច​ទៅ​កើត បញ្ជ្រាសទិស​គ្នា ជាមួយ​រថយន្ដ​ធំ ពេល​មកដល់​ចំណុច​កើតហេតុ រថយន្ដ​បើក​ភ្លើង​ស៊ីញ៉ូ​បត់​ឆ្វេង ម៉ូតូ​ជនរងគ្រោះ​ជិះ​ក្នុង​ល្បឿន​លឿន ចាប់​ប្រាំង​មិនទាន់ បាន​ទៅបុក​ចំ​ពីមុខ​រថយន្ត​ធំ ហើយ​ខ្ទាត​ទៅ​កណ្តាលផ្លូវ ស្របពេលនោះ​មាន​រថយន្ត​ធំ​មួយគ្រឿង​ទៀត បើក​ស្រប​ទិស​គ្នា និង ម៉ូតូ​បាន​កិន​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​តែម្តង​៕

1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya