ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ក្រុមចោរ​AK​សម្រុកចូល​ផ្ទះ​ប្រធាន​ពន្ធដា​ខេត្ដ​កណ្ដាល អាច​ជា​រឿងប្រឌិត​ ​

ក្រុមចោរ​AK​សម្រុកចូល​ផ្ទះ​ប្រធាន​ពន្ធដា​ខេត្ដ​កណ្ដាល អាច​ជា​រឿងប្រឌិត​ ​

ខេត្ដ​កំពង់ស្ពឺ ៖ ករណី​ភ្ញាក់ផ្អើល​រឿង ក្រុមចោរ​ប្រដាប់អាវុធ​ចូល​រើកកាយ របស់របរ​នៅក្នុង​ផ្ទះ​ប្រធាន​ពន្ធដារ​ខេត្ដ កណ្ដាល​យកបាន​កាំភ្លើង​១​ដើម​ក្រោយ ការស្រាវជ្រាវ​និង​ស៊ើបអង្កេត​អស់​រយៈ ពេល​មួយ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ សមត្ថកិច្ច​បាន​បង្ហើប​ថា អាចជា​រឿង មិន​ពិត ។​
​រហូតមកដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ ២០១៥​នេះ​កូនប្រុស​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ​អ៊ី​សំរេច ដែលជា​អ្នក​ប្រាប់​ទៅ​បងស្រី ឱ្យ​ប្ដឹង​សមត្ថកិច្ច​ថា មាន​ចោរ​ចូលក្នុង ផ្ទះ​ខ្លួន​* នោះ​សមត្ថកិច្ច​នៅ​មិនទាន់​អនុ ញ្ញាតិ​ឱ្យ​វិល​មក​ផ្ទះ​វិញ​នៅ​ឡើយ​។ បន្ទាប់ ពី​សមត្ថកិច្ច​ស៊ើបអង្កេត​នៅ​កន្លែង​កើត ហេតុ​មិនមាន​តម្រុយ​ណា​មួយ​ដែល អាច​បញ្ជាក់បាន​ថា​មាន​មនុស្ស​ចូល​ផ្ទះ នោះ ។  ករណី​នេះ​សមត្ថកិច្ច​កំពុង ស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​យកចិត្ដទុកដាក់​បំផុត ។ លោកស្នងការ​បញ្ជាក់ថា សមត្ថកិច្ច​នៅ​មិន​ទាន់​ច្បាស់​* សន្និដ្ឋានថា រឿង​នេះ​ជា​ការ​ប្រឌិត​ឡើយ​នោះទេ តែ យើង​នូវតែ​បន្ដ​ការស្រាវជ្រាវ​នៅផ្ទះ​កើត ហេតុ​មិនមាន​ស្លាកស្នាម​ឬក៏​តំរុយ​ណា​មួយ​ដែល​អាច​បញ្ជាក់​ថា មាន​អ្នក​ផ្សេង ចូលមក​ក្នុង​ផ្ទះ​កើតហេតុ​នេះឡើយ ។​
​ប្រភព​ពី​មន្ដ្រី​នគរបាល​ស្រុក​គងពិសី​បាន​បង្ហើប​ឱ្យដឹង​បន្ទាប់​ពី ស្រាវជ្រាវ​ទៅ​ថា នេះ​ជា​រឿង​ផ្ទៃក្នុង​គ្រួសារ ហើយ​ករណី នេះ​អាច​រឿង​ដែល​បង្កើតឡើង​ដោយ​កូនចៅ​នៅក្នុង​ផ្ទះ​នេះ ។​
​ចំពោះ​អាវុធ​ដែល​បាត់​ទៅ​នោះ​អាចជា​សមាជិក​ណា​មួយ​យកទៅ​លក់​ហើយ​ក៏​បង្កើត​រឿងនេះ​ឡើង​តែ​ម្ដង ។​
​សូម​រំលឹក​ថា មាន​ករណី​មួយ​បាន កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០ នាទី​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅក្នុង​ភូមិ​ព្រៃ​រកា ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្ដ​កំពង់ស្ពឺ​។​
នៅ​មុនពេល​កើតហេតុ​ផ្ទះ​របស់ ជន​រង គ្រោះ​ខាងលើ​មិន​មាន​អ្នកណា​នៅផ្ទះ​ឡើយ ហើយ​កូនប្រុស​ម្នាក់​ឈ្មោះ អ៊ុំ សំរេច អាយុ​១៧​ឆ្នាំ បាន​ត្រឡប់​មកពី​រៀន​វិញ ក៏​ចាក់សោ​ទ្វារ​រួច​បាន​ដើរ​ចូល​ក្នុង​ផ្ទះ​ខាង ក្រោម​ស្រាប់តែ​បានលឺ​សំលេង​ផូង​ផាំង នៅ​ជាន់​ខាងលើ​ក៏​បាន​ទូរ​សព្ទ័​ទៅ​បងស្រី របស់​គេ​ថា មាន​ក្រុមចោរ​បាន​រើកកាយ នៅក្នុង​ផ្ទះ ។ ភ្លាមៗ​នោះ​បងស្រី​ក៏បាន ទូរ​សព្ទ័​ទៅប្ដឹង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ដើម្បី​ចុះ​មក​ជួយ​អន្ដរាគមន៍​ដែល​មាន វត្ដ​មានដូចជា​លោក​ឧត្ដមសេនីយ៍ទោ សុខ ខេមរិន ប្រធាន​នាយកដ្ឋាន​នគរ បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ មន្ដ្រី​កង រាជ​អាវុធហត្ថ​សមត្ថកិច្ច​នគរបាល និង អាវុធហត្ថ​ស្រុក​អង្គស្នួល នគរបាល​ស្រុក គងពិសី អាវុធហត្ថ​ស្រុក​គងពិសី នគរ បាល​ស្រុក​សំរោង​ទង អាវុធហត្ថ​ស្រុក សំរោង​ទង នគរបាល​ខេត្ដ​កំពង់ស្ពឺ ព្រម ទាំង​កម្លាំង​អាវុធហត្ថ​ខេត្ដ​កំពង់ស្ពឺ​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សៅ ពន្លឺ មេបញ្ជាការរង​កងរាជអាវុធហត្ថ ខេត្ដ​កំពង់ស្ពឺ​ក្រោម​បញ្ជា​របស់​លោក ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ដ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ឡោម​ពទ្ធ័​រួច​ក៏​ប្រើ​យុទ្ធសាស្ដ្រ​ចូល​រំដោះ​បាន​កូនប្រុស​ម្ចាស់ផ្ទះ បាន​មិន​មាន​រង របួស​អ្វី​ឡើយ ។​
​បន្ទាប់​ពី​រំដោះ​បាន​កូន​ម្ចាស់ផ្ទះ​ហើយ កម្លាំងចម្រុះ​បាន​សម្រុកចូល​ក្នុង​ផ្ទះ​ជាន់​ខាងលើ​ដែល​ក្រុម​ចោរ​ធ្វើ សកម្មភាព​នោះ ជា​លទ្ធផល​មិន​ឃើញ​មាន​អ្វី​ទាល់តែសោះ គ្រាន់តែ​ឃើញ​មាន​ស្នាម​កាត់​ចម្រឹង​បង្អួច ខាងក្រោយ​ផ្នែក​ខាងត្បូង​និង​រើកកាយ សម្ភារ​មួយចំនួន​ព្រមទាំង​បាន​យក​កាំភ្លើង ខ្លី​១​ដើម​ម៉ាក ប៉េ​រ៉េតា​ទៅ​បាត់​ផងដែរ ។ ម្ចាស់ផ្ទះ​មានឈ្មោះ ទាវ សាវឿន ភេទ ប្រុស អាយុ​ជាង​៦០​ឆ្នាំ​ប្រធាន​ពន្ធដារ ខេត្ដ​កណ្ដាល ។​
​ក្រោយ​កើតហេតុ​ដោយ​មិន​ឃើញ មាន​ក្រុម​ជនសង្ស័យ​នោះ​សមត្ថកិច្ច ជំនាញ​បាន​សាកសួរ​កូនប្រុស​ម្ចាស់ផ្ទះ កូន​ម្ចាស់ផ្ទះ​និយាយថា​ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រហែល​៦​នាក់​ប្រដាប់ ដោយ អាវុធ​គ្រប់​ដៃ ស្លៀកពាក់​ប៉ា​រ៉ា ព្រមទាំង មាន​ពាក់​ម៉ាស់​ទៀតផង ៕
20151128_202406

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya