ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​មុខសញ្ញា​គ្រឿងញៀន​៣​នាក់ ដកហូត​ថ្នាំ​៥​កញ្ចប់

ប៉ូលិស​ចាប់ខ្លួន​មុខសញ្ញា​គ្រឿងញៀន​៣​នាក់ ដកហូត​ថ្នាំ​៥​កញ្ចប់

ភ្នំពេញ​៖ មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​អូ​ឡាំ​ពិ​ច ខណ្ឌ​ចំកា​មន បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​០២​នាក់​រួម​ទាំង​ដកហូត​ថ្នាំញៀន​០៥​កញ្ជា​ប់ <០៣​កញ្ជា​ប់ធំ​> និង​លុយ​មួយចំនួន​។​
​ក្រោយ​ពី​ការ​សហការ​និង​បញ្ជា​ពី​លោក មាស ចាន់​ពិសិដ្ឋ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​នោះ នៅវេលា​ម៉ោង​០៩​នឹង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែវិចិ្ឆកា ឆ្នាំ​២០១៥ សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប​ករណី​គ្រេឿងញៀន នៅ​ចំនុច​បន្ទប់​ជួល​មួយកន្លែង ស្ថិតនៅតាម​បណ្តោយ ផ្លូវ​២៧៨ កែង​នឹង​ផ្លូវ​១៤៣ ក្រុម​៣១ ភូមិ​៤ សង្កាត់​អូ​ឡាំ​ពិ​ច ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​មន្ត្រីនគរបាល​បានអោយដឹង​ទៀត​ថា ជនសង្ស័យ ទី​១ ឈ្មោះ ឌឹ​ម សុខា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ចំនុច​បន្ទប់​ជួល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១៤៣ កែង​នឹង​ផ្លូវ​២៧៨ ក្រុម​៣១ ភូមិ​៤ សង្កាត់​អូ​ឡាំ​ពិ​ច ខណ្ឌចំការមន និង​មាន​ប្តី​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​។ ទី​២ ឈ្មោះ ចុង ប៊ល់ អាយុ​១៤​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅ​បន្ទប់​ជួល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១៤៣ កែង​នឹង​ផ្លូវ​២៧៨ ក្រុម​៣១ ភូមិ​៤ សង្កាត់​អូ​ឡាំ​ពិ​ច ត្រូវជា​ក្មួយ​របស់​ស្ត្រី​សង្ស័យ​ផងដែរ​៕

30-11-201563991 63993

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya