ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន ជនសង្ស័យ ៤​នាក់ និង​គ្រឿងញៀន ​

ប៉ូលិស​ឃាត់ខ្លួន ជនសង្ស័យ ៤​នាក់ និង​គ្រឿងញៀន ​

កំពត​៖ កម្លាំង​បាន​ឃាត់ខ្លួន ឈ្មោះ​តឹង គឹម​សែន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រួម​និង​វត្ថុតាង​ថ្នាំញៀន ៨​កញ្ចប់​តូច ខណៈ​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ក្លីក ពណ៌​ស លាយ​ស្លា​ទុំ ០១​គ្រឿង ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន ក្នុង​ភូមិសាស្ត្រ ក្នុងភូមិ​របស់​ខ្លួន ស្ថិតក្នុង​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់​ខេត្ត​កំពត កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​២៩ ខែវិច្ឆកា ឆ្នាំ​២០១៥​។​
​ក្រោយ​ពី​នាំខ្លួន​យក​មក​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រួចមក ធ្វើឲ្យ​កម្លាំង​ឈានទៅ​ឃាត់ខ្លួន អ្នកពាក់ព័ន្ធ​បាន​ជា​បន្តបន្ទាប់ ចំនួន​៣​នាក់​ថែមទៀត នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆកា ឆ្នាំ​២០១៥​នេះ ចំណុច​ភូមិ​ត្រពាំង​រាំង ឃុំ​អង្គរមាស ស្រុក​ដងទង់ ខេត្ត​កំពត ដោយ​ទី​១-​ឈ្មោះ​ហ៉ីម ធូ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​អង្គរមាស ស្រុក​ដងទង់ ខេត្ត​កំពត ឃាត់ខ្លួន​បាន​ក្នុង​ភូមិ​ត្រពាំង​រាំង​,​ទី​២-​ឈ្មោះ​ហិន ដា​រ៉ូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​បើ​ន ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត និង​ទី​៣-​ឈ្មោះ​សន សុភា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ត្រពាំង​បី ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ កំពង់​សាកសួរ នៅឯ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

that-0794 that-0795 that-0796

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya