ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ រួម​ជាមួយ​ថ្នាំញៀន​៣​កញ្ចប់​ធំ​ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ រួម​ជាមួយ​ថ្នាំញៀន​៣​កញ្ចប់​ធំ​ ​

ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​រួម​ជាមួយ​ថ្នាំញៀន​៣​កញ្ចប់​ធំ​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា​សហការ​ជាមួយ​ប៉ុស្តិ៍​បឹង​ព្រលិត​ឃាត់ខ្លួន​ហេតុ​កាល​នេះ​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី ថ្ងៃទី​៣០​ខែ​វិឆ្ឆិកា​នៅ​ចំណុច ផ្លូវ​លេខ​១៤៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​
​បើ​តាម​ប្រភព​ពត៌មាន​ពី​លោក ក្រេត សខិ​រីន អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា​ឱ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ១​មានឈ្មោះ ចុង ប៊ល់ ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ​មុខរបរ​នៅផ្ទះ​ជា​អ្នក​ចែកចាយ​គ្រឿងញៀន ។​២​មានឈ្មោះ ដឹម សុខា ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​មុខរបរ​នៅផ្ទះ​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​។​
​លោក ក្រេត សខិ​រីន អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា បានអោយដឹង​ថា​បន្ទាប់​ពី​ចាប់​បាន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​កម្លាំង​របស់លោក​បាន​តាម​ស្រាវជ្រាវ​យូរណាស់​មក​ហើយ​ក៏​ស្រាប់តែ​ដល់​ថ្ងៃកើតហេតុ​ខាង​កម្លាំង​របស់​លោក​ក៏​តាម​ជនសង្ស័យ​រហូត​ក៏​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា​សហការ​ជាមួយ​ប៉ុស្តិ៍​បឹង​ព្រលិត​ក៏​បាន​ធ្វើ​ការឃាត់ខ្លួន​បាន​ភ្លាមៗ​រួម​និង​ថ្នាំញៀន​ក្រាម​ស​ថ្លា​៣​កញ្ចប់​ធំ​ទៀត​ក្រោយ​មក​ក៏​ឈាន​ទៅដល់​ចូល​ឆែកឆេរ​នៅក្នុង​ផ្ទះជួលរ​បស់​ជនសង្ស័យ​មួយ​កន្លែង​ដែល​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​២៧៨​ក្រុម​៣១​ភូមិ​៤​ក្នុង​សង្កាត់​អូ​ឡាំ​ពិត ខណ្ឌចំការមន ក្រោយពី​សមត្ថកិច្ច​ឆែកឆេរ​ផ្ទះជួល​ខាងលើ​សមត្ថកិច្ច​ការបា​ន​ឃាត់​ស្រី្ត​ម្នាក់​ទៀត​រួម​និង​ថ្នាំញៀន​ក្រាម​ស​ថ្លា​១​កញ្ចប់​ធំ​។ ក្នុង​ដោយ​ការឆែកឆេរ​នៅផ្ទះ​ជួល​ខាងលើ​នេះ​ពី​លោក មាស ចាន់ ពិ​សិទ្ធ ព្រះរាជ​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌ​៧​មករា​ចាត់ការ​តាមច្បាប់ ៕

12308831_445297105655385_16511303956624852_n 12313589_445297072322055_5353473495406538480_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya