ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បើក​ឡាន​គេ​ចមនុស្ស​ដើរ​ឆ្លងកាត់​មុខ​ជ្រុល បុក​កន្លែង​លក់​បាយ​របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់​ ​

បើក​ឡាន​គេ​ចមនុស្ស​ដើរ​ឆ្លងកាត់​មុខ​ជ្រុល បុក​កន្លែង​លក់​បាយ​របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់​ ​

ភ្នំពេញ​៖​យ៉ាងហោច​ណាស់​មាន​ស្ត្រី​វិកលចរិត​ម្នាក់​រងរបួស​ធ្ងន់​និង​នារី​ជា​អ្នកលក់​បាយ​ម្នាក់​រង​របួសស្រាល​ដោយសារ​រថយន្ត​១​គ្រឿង​បើក​លឿន​ដល់​ផ្លូវបត់​បួង​ចង្កូត​គេច​ពី​មនុស្ស​ដើរ​តាម​ផ្លូវ​ធ្វើឲ្យ​ជ្រុល​ទៅបុក​រះ​រទេះល​ក់​បាយ​ម្ហូប​និង​រ៉ឺម៉ក​ម៉ូតូ​១​គ្រឿង​ផ្អើល​ទាំងយប់ ។​
​ហេ​ត​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​២៩​ខែវិច្ឆិកា ត្រង់​ច្រកចូល​ផ្សារ​សំណង់​១២ តាម​បណ្ដោយ​ផ្លូវ​២៦៥​កែង​និង​ផ្លូវ​១៨២ សង្កាត់​ទឹកល្អក់​៣​ខណ្ឌ​ទួលគោក​ដែល​ជា​កន្លែង​លក់​ចំណីអាហា​ពេលយប់ ។​
មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​(​រេ​ហ្វ័​រ​) ពណ័​ទឹកប្រាក់ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AE-047​បើកបរ​ដោយ​បុរស ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​មា្ន​ក់​ធ្វើដំណើរ​តាម​ផ្លូវឧ​ក​ញ៉ា​ទេព ផន ទិសដៅ​ពី​លិច​ទៅ​កើត ហើយ​បត់​ស្ដាំ​តាមផ្លូវ​២៦៥​។​ពេលនោះ​ដោយសារ​តែ​ម្ចាស់​រថយន្ត​បួង​ចង្កូត​ខ្លាំង​ជ្រុល​ពេក ធ្វើឲ្យ​ជ្រុល​ទៅបុក​ស្ត្រី​ម្នាក់​ដែល​មាន​ជំងឺសរសៃប្រសា​ទ ដែល​កំពុងតែ​ដើរ​តាម​ចិញ្ចើម​ផ្លូវ​នោះ បណ្ដាលឲ្យ​ដួល​បាក់ជើង​ខាងស្ដាំ​។​ជាមួយនេះដែរ​ទំនងជា​អ្នកបើកបរ​រថ យន្ត​ភ័យ​ស្លន់ស្លោ​ពេក​ក៍​ច្រឡំ​ជា​ន់ហ្គា​រថែម​ស្មានថា​ជា​ហ្វ្រាំង ក៍​ហោះ​ទៅ​បុក​តូប​លក់​បាយ​ដែល​កំពុង​តែ​រើ​ឥ​វ៉ាន់​ត្រឡប់ទៅផ្ទះ​វិញ និង​បុក​រះ​រទេះល​ក់​បាយ​ម្ហូប​និង​បុក​រ៉ឺម៉ក​ម៉ូតូ ចត​នៅ​និង​ចិញ្ចើមថ្នល់ បណ្ដាលអោយ​បែក​ស្តុប​ខាងក្រោយ​និង​ចំ​ចៅ​ម្ចាស់​តូប​លក់​បាយ​រងរបួស​ស្រាល ។​
​ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក បាន​ចេញមុខ​មក​ទទួល​ខុសត្រូវ នាំ​អ្នករងរបួស​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ដើម្បី​ព្យាបាល​ទាំងស្រុង​។ ចំណែក​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ធ្វើ ការវាស់វែង​ហើយ​បាន​យក​រថយន្ត​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ទួលគោក​ដើម្បី​ធ្វើ​ការដោះស្រាយ​ជាមួយ​ជនរងគ្រោះ​ពេល​ក្រោយ ៕

12316552_445296142322148_2823474368276047158_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya