ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ប៉ុនប៉ង​លួច​ម៉ូតូ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ប៉ុនប៉ង​លួច​ម៉ូតូ ​

ភ្នំពេញ ៖ ហេតុការណ៍​ឃាត់ខ្លួន​នេះ បាន​ធ្វើឡើង កាលពី​វេលា​ម៉ោង​២៤​និង​៣០​នាទី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ចំណុច​ផ្លូវ​បេតុង ក្រុមទី​១ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ  ។​
​ជនសង្ស័យ​ទាំង​ពីរ​នាក់ រួម​មាន​មាន​១-​ឈ្មោះ​មាឃ  ចាន់​ដាវុ​ធ ហៅ​វុ​ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ខ្មែរ​ទីលំនៅ​ផ្ទះ​ជួល​ផ្លូវ​៨០ ក្រុមទី​១៥ ភូមិ​១៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ  មុខរបរ​មិន​ពិតប្រាកដ ចំណែក​ទី​២​ឈ្មោះ​ឈិន  គឹម​ឡុង ហៅ​ឡុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវជាតិ​លេខ​៥ ក្រុមទី​១៩ ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ មុខរបរ​មិន​ពិតប្រាកដ​។​
​មុខសញ្ញា​ឈ្មោះ​មាឃ  ចាន់​ដាវុ​ធ​នេះ ពាក់​ពន្ធ​ករណី​គាស់​ផ្ទះ លួច​ម៉ូតូ និង​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៥ វេលា​ម៉ោង​៤ នៅ​ចំណុច​ផ្ទះជួល ក្រុមទី​១០​ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ កាល​នោះ​កម្លាំង​សមត្ថកិច្ច ចាប់​បាន​ជនសង្ស័យ​បីនាក់ ១​ឈ្មោះ​ហុង វណ្ណា ២​ឈ្មោះ​វ៉ាន់  នី ៣​ឈ្មោះ​ចាន់ កា​រ៉ា​ន់ ហើយ​នៅសល់​ម្នាក់​ឈ្មោ​វុ​ធ  ជា​អ្នក​ហៅ​មូយ និង​ជូន​យក​ម៉ូតូ​ទៅ​លក់ ហើយ​ដោយ​ឈ្មោះ​វុ​ធ​នេះ ពុំ​មាន​សាវ តា​ចាស់​លាស់ ព្រោះ​វា​ពុំ​មាន​ទីលំនៅ​ក្នុង​មូលដ្ឋាន ហើយ​កម្លាំង​សមត្ថកិច្ច ខំ​ស្រាវជ្រាវ រហូតមកដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​២៤​ម៉ោង​៣០​នាទី ទើប​ឃាត់​បាន​៕

Hong-0941 Hong-0942

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya