ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្រវឹងស្រា​បើករថយន្ត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បាក់​៦​ដុំ​នៅតាម​ផ្លូវ​កម្ពុជា​ក្រោម​

ស្រវឹងស្រា​បើករថយន្ត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បាក់​៦​ដុំ​នៅតាម​ផ្លូវ​កម្ពុជា​ក្រោម​

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង​បាន​បើករថយន្ត Toyota Prius ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-3552 ទៅបុក​រនាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​៦​ដុំ នៅ​ម៉ោង​១២​និង​៥០​នាទី រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

 

​បុរស​ស្រវឹង​រូបនេះ​បាន​បើករថយន្ត ក្នុងទិសដៅ​កើត​ទៅ​លិច លុះ​បើក​មកដល់​ចំណុចកើតហេតុ រថយន្ត​បាន​រេ​ទៅបុក និង​រនាំង​ថ្មដា​ក់ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ បាក់​អស់​៦​កង់ និង​ធ្វើ​ឲ្យ​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងធ្ងន់ធ្ងរ រីឯ​អ្នកបើកបរ​ពុំ​ដឹងថា មាន​រងរបួស​ឬ​អត់​ទេ ព្រោះ​បន្ទាប់ពី​បើក​បុក​ហើយ បាន​ទុក​រថយន្ត​ចោល រួច​រត់គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។

 

​ក្រោយ​កើតហេតុ​រថយន្ត​ត្រូវបាន កម្លាំង​នគរបាល​ចរាចរណ៍ ខណ្ឌទួលគោក​ចុះមក​វាស់វែង និង​ប​ញ្ជួ​ន​បន្តទៅ​ឲ្យ ខាង​ការិយាល័យ​ចរចរ​ណ៌​ក្រុង ស្ទួ​ច​យកទៅ​រក្សារ​ទុក ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន មក​ដោះស្រាយ​សង​សំណង​ទៅតាម​ផ្លូវច្បាប់​៕jf hgfh

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya