ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន មុខសញ្ញា​លួច​ម៉ូតូ បាន​ម្នាក់​

ប៉ូលិស​ចាប់ខ្លួន មុខសញ្ញា​លួច​ម៉ូតូ បាន​ម្នាក់​

​ភ្នំពេញ​៖ អធិការ​នគរបាល​ខណ្ឌឬ​ស្សី​កែវ លោក​ទៀង ច័ន្ទ​សារ បាន​ប្រាប់ថា កាលពី​ម៉ោង ១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៩​វិ​ចិ្ឆ​កា​២០១៥ សមត្ថកិច្ច បាន​បង្ក្រាប​ជាក់ស្តែង​ពាក់ព័ន្ធ​និង​អំពើចោរកម្ម (​លួច​ម៉ូតូ​) នៅ​ចំនុច ផ្លូវជាតិ​លេខ​៥ ក្រុម​៦ ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​១ មួយ​ករណី ។​
​ករណី​នេះ​ជនសង្ស័យ​ឈ្មោះ ម៉ៅ សីហា ភេទ​ប្រុស អាយុ​២១​ឆ្នាំ បាន​លួច​ម៉ូតូ​ម៉ាក​SUZUKI LETs ព​ណ៍ស ពី​ជនរងគ្រោះ​ហើយ​ជនរងគ្រោះ​ក៏​បាន​ស្រែក​អោយ​គេ​ជួយ គាប់​ជួន​សមត្ថកិច្ច​កំពុង​ជិះ​ល្បាត​ដល់​ចំណុច​ខាងលើ​ក៏​បាន​អន្តរាគមន៍​បង្ក្រាប និង ឃាត់​ជន​សង្សយ័បាន​ភ្លាមៗ​តែម្តង​។​
​ក្រោយ​សាកសួរ​បាន​បន្តិច សមត្ថកិច្ច​បញ្ជាក់ថា​ថា​ជនសង្ស័យ​ក៏​ជាប់​ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​បទល្មើស​កន្លងមក​ផងដែរ ហើយ​សមត្ថកិច្ច​និង​បន្ត​យក​បក្សពួក​ដែល​នៅ​សេសសល់ ព្រមទាំង​កសាង​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ច្បាប់ ៕
29-11-201563931

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya