ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ខ្ចី​ម៉ូតូ​អ៊ុំ​ដឹង​សង្សារ​ដើរ​លេង​ក្នុង​ពិធីបុណ្យ​អំ​ទូក​១​អាទិត្យ​ អ៊ុំ​ប្តឹង​នគរបាល​ចាប់​ដាក់​ខ្នោះ​

ខ្ចី​ម៉ូតូ​អ៊ុំ​ដឹង​សង្សារ​ដើរ​លេង​ក្នុង​ពិធីបុណ្យ​អំ​ទូក​១​អាទិត្យ​ អ៊ុំ​ប្តឹង​នគរបាល​ចាប់​ដាក់​ខ្នោះ​

​កំពង់ស្ពឺះ​យុវជន​ម្នាក់​ខ្ចី​ម៉ូតូ​អ៊ុំ​ដឹង​សង្សារ​ដើ​រលេង​ក្នុង​ពិធីបុណ្យ​អំ​ទូក​១​អាទិត្យ​អ៊ុំ​ប្តឹង​អោយ​នគរបាល​ចាប់​ដាក់​ខ្នោះ​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៩​ខែ​វិច្ចិកា​ឆ្នាំ​២០១៥​ស្ថិតក្នុង​ភូមិ​អណ្តូង ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​
នគរបាល​ព្រហ្ម​ទណ្ឌកំរិត​ស្រាល​នៃ​ស្នងការ​នគរ​បាល​ខេត្ត​កំពង់ស្ពឺ​បានអោយដឹងថា​យុវ​ជនសង្ស័យ​ឈ្មោះ​សាន ថា​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​ធ្វើ​កម្មករ​រោងចក្រ​រស់នៅ​ក្នុងភូមិ​អណ្តូង ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​ថា​បាន​ខ្ចី​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​ស្កុប​ពី​អាយ​ពណ៏​សគ្មាន​ស្លាក់​ពី​អ៊ុំ​ប្រុស​ឈ្មោះ​អ៊ឹម អៀម​អាយុ​៥៦​ឆ្នាំ​មុខរបរ​ធ្វើស្រែ​រស់នៅ​ក្នុង​ភូមិ​ឃុំ​ជាមួយ​ជនសង្ស័យ​។​
បើតាម​សម្តី​ជនសង្ស័យ​បាន​និយាយថា​រូបគាត់​បាន​ខ្ចី​ម៉ូតូ​អ៊ុំ​ទៅ​ដឹក​សង្សារ​ឈ្មោះ​អ យ អាយុ​១៩​ឆ្នាំ​មុខរប​រ​កម្មារិនី​ដើ​លេង​ក្នុង​ពិធីបុណ្យ​អំ​ទូក​ក្រោយពី​ចប់​ពិធីបុណ្យ​គាត់​បាន​ជិះ​ម៉ូតូ​យក​មក​សង​អ៊ុំ​វិញគ៏​ត្រូវ​អ៊ុំ​ប្តឹង​នគរបាល​អោយ​ចាប់ខ្លួន​ដោយ​ដុំ​រូ​វ​អោយ​ជនសង្ស័យ​សង​ម៉ូតូ​ក្នុង​តំល្លៃ​១៥០០​ដុល្លា​ថ្នូរ​នឹង​ការដក់​ពាក្យ​ប្តឹង​។​
បច្ចុប្បន្ន​យុវជន​សង្ស័យ​កំពុង​ឃុំខ្លួន​នៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​តាម​និតិ​វិធី​ច្បាប់​៕​ដោយ​សុខ​សុភ័ណ្ឌ​
DSC03567 DSC03573

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya