ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មណ្ឌលគិរី នាំយក​អំណោយ​មនុស្សធម៌ និង​ថវិកា​មួយចំនួន​ប្រគល់ជូន​ដល់​គ្រួសារ​រងគ្រោះ ​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មណ្ឌលគិរី នាំយក​អំណោយ​មនុស្សធម៌ និង​ថវិកា​មួយចំនួន​ប្រគល់ជូន​ដល់​គ្រួសារ​រងគ្រោះ ​

មណ្ឌលគិរី​៖ នៅ​រសៀល​ថ្ងៃ​ទី ២៩​ខែវិច្ឆកា​ឆ្នាំ​២០១៥​នេះ ឯកឧត្តម ស្វាយ សំ​អ៊ាង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​លោក ឡុង វិបុល នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ព្រមទាំង​សមាជិក សមាជិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មណ្ឌលគិរី បាន​នាំយក​អំណោយ​មនុស្សធម៌ និង​ថវិកា​មួយចំនួន ទៅ​ប្រគល់ជូន​ដល់​គ្រួសារ​រងគ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​មណ្ឌលគិរី ។ ក្នុងពេលនោះ​ដែរ ឯកឧត្តម ស្វាយ សំអាង បាន​មានប្រសាសន៍​ចូលរួម​រំលែក​ទុក្ខ ដល់​គ្រួសារ​រងគ្រោះ ដែល​បាន​ជួប​គ្រោះថ្នាក់​បណ្តាល​ឲ្យ​ប្រពន្ធ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ព្រមទាំង​រងរបួស​ទាំង​ឪពុក និង​កូន​ចំនួន​២​នាក់​ទៀត ដែល​ត្រូវ​បញ្ជូន​បន្ទាន់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គុន្ធបុប្ផា រាជធានី​ភ្នំពេញ ។ ឯកឧត្តម​បាន​បន្តទៀតថា ជានិច្ចកាល សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​សុខទុក្ខ របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ​ជាយថាហេតុ ។ ក្រោយពី​ទទួល​ព័ត៌មាន​ថា​មាន​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំក្រង់​តេះ​រងគ្រោះ​ដោយសារ​សំណល​ជាតិ​ផ្ទុះ​ពី​សង្គ្រាម សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​មណ្ឌលគិរី បាន​យក​អំណោយ​មនុស្សធម៌​រួមមាន​៖​ទឹកដោះគោឆៅ​ចំនួន​២​ឡូ និង​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​សម្រាប់​ដោះស្រាយ​នូវ​ការខ្វះខាត នៅពេល​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​គុន្ធបុប្ផា​ផងដែរ ។ ហេតុ​ការគ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨​ខែវិច្ឆិកា​ម្សិលមិញ​នេះ នៅវេលា​ម៉ោង​៥ និង​០០​នាទី នៅក្នុង​ភូមិ​អូរ​ទេ ឃុំក្រង់​តេះ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ដោយ​ក្រុមគ្រួសារ​របស់​គាត់​ធ្វើដំណើរ​មក​ពី​ជួយ​បោក​ស្រូវ​បងប្អូន ពេល​មកដល់​កន្លែងកើតហេតុ កូន​របស់​គាត់​បាន​រើស​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​១​គ្រាប់​យក​មក​កាន់ ពេលនោះ​ប្រពន្ធ​របស់​គាត់​ថា​ទុក​យកទៅ​លក់​ឲ្យ​អេតចាយ ប៉ុន្តែ​ត្រូវ​ប្តី​របស់​គាត់​ហាម​មិន​ឲ្យ​កូន​គាត់​ទំលាក់​គ្រាប់​នោះ ហើយ​គាត់​ក៏​យក​គ្រាប់​ពី​ដៃ​កូន​របស់​គាត់​មក​ដាក់​លើ​ថ្ម ស្រាប់តែ​គ្រាប់​នោះ​រមៀល​ទៅ​បោក​នឹង​ថ្ម​ក៏​ផ្ទុះ​តែម្តងទៅ បណ្តាល​ឲ្យ​ប្រពន្ធ​គាត់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​នោះ ចំណែក​គាត់​ត្រូវ​ខ្ទាត​អំបែង​ត្រូវ​ដៃ​ខាងស្តាំ និង​ពោះ ហើយ​កូន​របស់​គាត់​ទាំង​ពីរ​ត្រូវ​ដៃ និង​ជើង​។ សូមបញ្ជាក់​ថា ឪពុក​ដែល​រងរបួស​ឈ្មោះ ច្ជើល មិន អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ កូនប្រុស​ច្បង​ឈ្មោះ មិន ឆី​ត អាយុ​៧ ឆ្នាំ និង​កូនប្រុស​ពៅ​ឈ្មោះ មិន សាមីត អាយុ​៣​ឆ្នាំ​៕ ឌឹ​ម​សឿន​

12309188_1655374928038901_1601344111_n 12312322_1655385018037892_603025700_n 12325330_1655385034704557_209798932_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya