ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ចោរប្លន់ម៉ូតូនៅសង្កាត់ឃ្មួញបាញ់ជនរងគ្រោះរបួស

ចោរប្លន់ម៉ូតូនៅសង្កាត់ឃ្មួញបាញ់ជនរងគ្រោះរបួស

ភ្នំពេញ​៖ នៅវេលា​ម៉ោង​០៣​និង​៣០​នាទី​ថ្ងៃ​ទី​30​ខែ​11​ឆ្នាំ​2015 ស្ថិតនៅ​ភូមិ​បន្លា​ស្អិត​ស​/​ក​ឃ្មួញ​ខណ្ឌ​សែន​សុខ​។ ចោរប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​C125​ពណ៌​សេរី​ឆ្នាំ 2012​មិន​ចាំ​ស្លាក​លេខ​នៅ​មុខ​សាលាបឋមសិក្សា​ឃ្នួញ​។ ជនរងគ្រោះ​មានឈ្មោះ​រី ទ​ក ភេទ​ប្រុស​អាយុ​29​ឆ្នាំ​ស្នាក់នៅ​ភូមិ​ស្តុក​ក្រោល​ឃុំ​វា​លពង់​ស្រុក​ឧដ្តង​ខេត្ត​កំពង់​ស្ពឺ​។ ជនរងគ្រោះ​ទី​០2​ឈ្មោះ​ម៉ៅ រី​ណា​ភេទ​ស្រី​អាយុ​21​ឆ្នាំ​ស្នាក់​ភូមិ​ឃុំ​ជាមួយគ្នា​។ ជនសង្ស័យ​មាន​គ្នា​០៤​នាក់​ជិះ​ម៉ូតូ​០២​គ្រឿង​ម៉ាក​FZ​ពណ៌​ក្រហម​និង​Scopy ពណ៌​ស​មិន​ស្គាល់​ស្លាក​លេខ​ប្រើប្រាស់​អាវុធ​ខ្លី​មិន​ស្គាល់​ម៉ាក​បាន​បាញ់​ជនរងគ្រោះ​មួយ​គ្រាប់​ត្រូវ​ចំ​ចង្កេះ​ពីក្រោយ​ផ្នែក​ខាងឆ្វេង​ហើយ​ជនរងគ្រោះ​បាន​ដួល​ពេល​នោះ​ជនសង្ស័យ​បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គេចខ្លួន​បាត់​។ ដំណើររឿង​ជនរងគ្រោះ​បាន​នាំ​សង្សារ​មកលេង​ផ្ទះ​បងប្អូន​នៅ​ម្តុំ​ផ្សារ​ដី​ហុយ​ហើយ​បាន​ដេក​នៅ​ផ្ទះ​បងប្អូន​លុះ​ជិត​ភ្លឺ​ជនរងគ្រោះ​បាន​ភ្ញាក់​ត្រឡប់ទៅផ្ទះ​វិញ​ដល់​ចំណុចកើតហេតុ​ជនសង្ស័យ​បាន​បាញ់​យក​ម៉ូតូ​តែម្តង​៕
12308646_445271455657950_1419361330805372053_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya