ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​២​គ្រឿង​បុក​គ្នា របួសធ្ងន់​-​ស្រាល​២​នាក់​

ម៉ូតូ​២​គ្រឿង​បុក​គ្នា របួសធ្ងន់​-​ស្រាល​២​នាក់​

​ភ្នំពេញ ៖ បុរស​២​នាក់ ជិះ​ម៉ូតូ​ស្មាស​មួយគ្រឿង ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ជ្រុល​បុក​ម៉ូតូ សង់ កូរ៉េ​ពេញ ទំហឹង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា​ឆ្នាំ​២០១៥ នៅ ចំណុច​មុខ​វត្ត​ឧណ្ណាលោម តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ បណ្តាល​ឲ្យ ម្ចាស់​ម៉ូតូ​សង់​កូរ៉េ រងរបួស​ធ្ងន់​ស្រាល​២​នាក់ ចំណែក​ម្ចាស់​ម៉ូតូ​បង្ក បាន​រត់គេច ខ្លួន​បាត់ ដោយ​បន្សល់​ម៉ូតូ នៅ​កន្លែងកើតហេតុ ។​

 

​នៅ​មុនពេល​កើតហេតុ គេ​បានឃើញ ម៉ូតូ​ម៉ាក​ហុងដា​សេ​100 សង់​កូរ៉េ ពណ៍​ក្រហម គ្មាន​ស្លាក​លេខ ជិះ​គ្នា​ពីរ​នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ ក្នុងទិសដៅ​ពី​ជើង ទៅ​ត្បូង ខ​ណះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​យុវជន​២​នាក់​ផ្សេងទៀត ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស់​វី បិទ​ស្គុ​ត​ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1BR. 6171. ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា ក្នុង​ល្បឿន​លឿន ក៏បាន​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាលអោយ​អ្នកបើក​ម៉ូតូ​សង់​កូរ៉េ រងរបួស​ធ្ងន់​ស្រាល​ទាំង​2​នាក់​។​

 

​បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​រួច​យុវជន​២​នាក់ ដែល​ជិះ​ម៉ូតូ​ស្មាស់ បាន​រត់​គេចខ្លួនបាត់ ស្រមោល​ដោ​ស​បន្សល់ទុក​ម៉ូតូ នៅ​កន្លែងកើតហេតុ បើតាម​ការសន្និដ្ឋានរ​បស់ ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នក ដែល​ធ្វើដំណើរ​តាម​ផ្លូ​ង​បានដាក់​ការសង្ស័យថា ប្រហែល​ជាមាន​លក្ខណៈ មិន​ប្រក្រតី​ហើយ ទើប​បើក​បុក​គ្នា ហើយ​មិន​នៅ​ដោះស្រាយ​បែ​ជា​នាំគ្នា រត់គេចខ្លួន​ទុក​តែ​ម៉ូតូ​ចោល ។​

 

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​ត្រូវ បាន សមត្ថកិច្ច​ធ្វើការ​វាស់វែង យកទៅ​រក្សាទុក​នៅ​ទីស្នាក់ការ នគរបាល​ប៉ុស្តិ៍​ស​ជ័យជំនះ ដើម្បី​រងចាំ​ម្ចាស់ ចូលខ្លួន​មក​ធ្វើការ ដោះស្រាយ​នៅពេល​ក្រោយ ៕lk

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya