ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ករណី​ប៉ង​ប្លន់​ផ្ទះ​លក់​ចាប់ហួយ សមត្ថកិច្ច​ដេញតាម​យកបាន​ម៉ូតូ​មួយគ្រឿង​ ​

ករណី​ប៉ង​ប្លន់​ផ្ទះ​លក់​ចាប់ហួយ សមត្ថកិច្ច​ដេញតាម​យកបាន​ម៉ូតូ​មួយគ្រឿង​ ​

ខេត្ត​កំពត​៖ ស្នងការ​នគរបាល​ខេត្ត​កំពត លោក​ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ បាន​ថ្លែង​ប្រាប់​ឲ្យដឹងថា​នៅ​ព្រឹក​ព្រលឹម ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​ថា ករណី​ជនប្រដាប់អាវុធ ប្រុង​ចូល​ប្លន់​ផ្ទះ​លក់​ឥ​វ៉ាន់​ចាប់ហួយ កាល​ពី​យប់មិញ នៅ​ស្រុក​កំពង់​ត្រាត​នោះ ត្រូវបាន​កម្លាំង​នគរបាល​របស់​លោក ដេញ​បង្ក្រាប​យ៉ាង​ប្រកៀក​ប្រកិត រហូត​ក្រុមចោរ​ភ័យ​ពេក ផ្តួល​ម៉ូតូ ហើយ​រត់​គេចខ្លួន​បាត់​។​
​លោក​ឧត្តមសេនីយ៍​ស្នងការ ដែល​ដឹកនាំ​កម្លាំង​ចេញ​ប្រតិបត្តិការ តាម​បង្ក្រាប​ក្រុម​ចោរប្លន់​ទាំង​នេះ បានបញ្ជាក់​ថា ក្រោយ​ពួក​វា​រត់​ចូល​ព្រៃ យើង​បាន​ដកហូត​ម៉ូតូ​មួយគ្រឿង ម៉ាក Scoopy ពណ៌​ស ដែល​ពួក​វា ជិះ​ធ្វើ​សកម្មភាព ហើយ​បាន​បន្ត​ចុះ​ឡោមព័ទ្ធ និង​ស្រាវជ្រាវ​បន្ត ដើម្បី​តាម​ចាប់​ពួកវា​ទាំងនេះ​។​
​សូមបញ្ជាក់​ថា ក្រុមចោរប្លន់​ពី​៣​ទៅ​៤​នាក់ ប្រដាប់​ដោយ​កាំភ្លើង AK បាន​រៀបចំ​ផែនការ ចូល​ទៅ​ប្លន់ នៅ​ផ្ទះ​ប្រជាពលរដ្ឋ លក់​ឥ​វ៉ាន់​ចាប់ហួយ ខាងត្បូង​ស្ពាន​លោកយាយ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ អូរ​ស្លែង ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ប៉ុន្តែ​ដោយសារ​បែកការណ៏ និង​រំខាន​ដោយ អ្នក​ចូល​ទៅ​ទិញ​ឥ​វ៉ាន់​នោះ ពួកគេ​ក៏​នាំគ្នា​រត់​គេចខ្លួន នៅវេលា​ម៉ោង​៧ យប់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ។​
​មន្ត្រី​នគរបាល​មូលដ្ឋាន​បានឲ្យដឹងថា ក្នុង​ហេតុការណ៍​ប្លន់​នេះ ពួក​ចោរប្លន់​មិន​បាន​ប្លន់​សម្រេច​ដូច​បំណង​នោះទេ ខណៈ​ពួកវា​កំពុង​ចូលទៅ​បំរុង​ប្លន់​នោះ ស្រាប់តែ​មាន​យុវជន​២​នាក់ ចូល​ទៅ​ទិញ​ឥ​វ៉ាន់ តាម​ក្រោយ​ផងដែរ ម្យ៉ាង​ដោយ​សារ​ផ្ទះ​ជនរងគ្រោះ​នៅជាប់​ផ្លូវ ហើយ​មាន​រថយន្ត និង​ម៉ូតូ​ទៅមក​មាន​បញ្ជាំង​ភ្លើង អម​ដោយ​មាន​កម្លាំង​នគរបាល​មូលដ្ឋាន ចុះ​ល្បាត​ផង​នោះ ធ្វើឲ្យ​ពួក​ចោរប្លន់ អាក់ខាន​ក្នុង​ការប្រព្រឹត្ត​ប្លន់​របស់ខ្លួន ហើយ​បាន​គេច​ចេញ ទៅ​ទិស​ខាងកើត​បាត់ទៅ​។ មន្ត្រីនគរបាល​រូបនេះ បាន​បញ្ជាក់ទៀតថា ពួក​វា​មាន​គ្នា​ប្រមាណ ៣​ទៅ​៤​នាក់ ប្រើ​អាវុធ​ធន់​AK​ចំនួន​០១​ដើម​៕
12243264_548569225320677_7602185677597049144_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya