ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ក្មេងស្រី​ជំទង់​ម្នាក់ សង្ស័យ​គំនុំ​សួរ​ពូជ​ឈាន​ដល់​ការសម្លាប់​ ​

ក្មេងស្រី​ជំទង់​ម្នាក់ សង្ស័យ​គំនុំ​សួរ​ពូជ​ឈាន​ដល់​ការសម្លាប់​ ​

ពោធិ៍សាត់ ៖  ប្រទះឃើញ​ដេកស្លាប់ ផ្កាប់​មុខ​ក្នុង​ស្រែ រួច​ក៏​មាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ហ៊ុម​ព័ទ្ធ កន្លែងកើតហេតុ រួច​សន្និដ្ឋាន​បឋម​ថា​ជា​ករណី​រំលោភ​សម្លាប់ តែ​ការពិត​ត្រូវ​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​គ្រូពេទ្យ​ឲ្យដឹងថា ជា​អំពើ​ឃាតកម្ម​ដោយ​គំនុំ​ត​ពូជ​។​
​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​សា​រៀង ឃុំ​ស្រែ​ស្ដុក ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់​។ មាន​អ្នក​ឡើងត្នោត​ម្នាក់ បាន​ប្រទះឃើញ​សព​ក្មេងស្រី ជំទង់​ផ្កាប់មុខ​ក្នុង​ស្រែ​មិនដឹង​ជា​កូន​អ្នក​ណា​ទេ​។ ពេល​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ដល់​ទីតាំង​កើតហេតុ រួច​ហើយ​យក​ខ្សែ​ហ៊ុម​ព័ទ្ធ​ជុំវិញ​ទីតាំង​កើតហេតុ ដោយ​ការពារ​មិន​ឲ្យ​នរណា​មក​ក្បែរ​ទីតាំង​នេះ​ឡើយ​រង់ចាំ​ជំនាញ​ចុះ​មក ពិនិត្យ ដោយ​ជំហាន​ដំបូង​សន្និដ្ឋានថា​ជា​ករណី​ឃាតកម្ម​រំលោភ​សម្លាប់​។​
​លោក​ថាច់ ទីន នគរបាល​ផ្នែក​ខាង​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​របស់​ខេត្ត​បាន​ចុះ​ដល់ ទីតាំង​សាកសព​ជាមួយនឹង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​គ្រូពេទ្យ នៅវេលា​ម៉ោង​ប្រមាណ​ជិត​១១​ព្រឹក​។ ក្រោយពី​ស្រាវជ្រាវ​ពិនិត្យ​សាកសព​ក្មេងស្រី​រងគ្រោះ​ជំទង់​នេះ​រួចរាល់ នៅវេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ដដែល​នេះ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យដឹងថា  ករណី​នេះ​មិនមែន​ឃាតកម្ម​រំលោភ​សម្លាប់​ទេ គឺ​ករណី​ឃាតកម្ម​ដោយ​សង្ស័យ​ថា​ជា​គំនុំ​សួ​ពូជ​ដោយ​ជនរងគ្រោះ​អាច ស្លាប់​រយៈពេល​ចន្លោះ​ពី​៨​ទៅ​៩​ម៉ោង​ហើយ​។​
​បើ​តាម​ការស៊ើបអង្កេត​ពី​ជំនាញ​មន្ត្រីនគរបាល​យុត្តិធម៌​កន្លះ​ថ្ងៃ ពេញ​នេះ គឺ​ជនដៃដល់​ទំនង​ជា​ធ្វើ​សកម្មភាព​ចាប់​ជនរងគ្រោះ​ពេល​នាង​មើល​វីដេអូ ហើយ​ទៅ​បទ​ជើង​តូច ឬ​ក៏​ជនដៃដល់​ល្បួង​នាង​ទៅ​ក្រៅ រួច​ខ្ទប់មាត់​នាង​ជាប់​មិន​ឲ្យ​ស្រែក ព្រោះ​ស្បែកជើង​ជនរងគ្រោះ​ទាំង​គូ​នៅ​កន្លែង​មើល​វីដេអូ ជាមួយ​នឹង​កង់​នាង​ជិះ ហើយ​ក្រៀក​នាង​ជាប់​បណ្ដើរ​ទៅ​ទិសខាងកើត ឆ្ពោះទៅ​កាន់​ត្រង់​ដំបូក​មួយ​កន្លែង​បាន​ប្រហែល​៣០០​ម៉ែត្រ​ទំនងជា ជនរងគ្រោះ​សន្លប់​, ឃាតក​ក៏​អូស​ផង​លី​ផង​ទៅ​ទិស​ខាងកើត​ទៀត ព្រោះ​មាន​ស្នាមរ​វាត​ដើមស្រូវ បាន​ប្រហែល​បី​៣០០​ម៉ែត្រ​ទៀត​។ ក្រោយ​មក​ឃាតក​នេះ​ទំនងជា​ហត់​ក៏​បាន​កាច់​ដើម​ឫស្សី ដែល​គេ​ចង​ជា​បង្អោង​ឡើងត្នោត​ក្បែរ​នោះ វាយ​ក្មេង​ស្រី​នេះ​លើ​សៀតផ្កា និង​ផ្ទៃមុខ​ទាល់តែ​ស្លាប់ រួច​ចាប់​សព​ក្មេងស្រី ប្រែខ្លួន​នាង​ឲ្យ​ផ្កាប់មុខ រួច​ជាន់​កប់​នឹង​ដើមស្រូវ​ក្នុង​ស្រែ​នោះ​។ ក្នុងអំឡុង​ម៉ោង​ប្រហែលជា​១១​យប់ ជន​សាហាវព្រៃផ្សៃ​នេះ​ក៏​គេចខ្លួនបាត់ ដោយ​មិន​មាន​ការរំលោភ​ឡើយ​គឺជា​គំនុំ​។​
​លោក​ថាច់ ទីន ក៏​បាន​បញ្ជាក់ថា មូលហេតុ​នៃ​ករណី​នេះ​ជា​រឿង​គំនុំ​សួ​ពូជ ព្រោះ​បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន និង​ក្រុមគ្រួសារ​ក្មេង​ស្រី​នេះ​បានឲ្យដឹងថា កាលពី​១៥​ឆ្នាំមុន​ប្ដី​ដើម​ម្ដាយ​ក្មេងរងគ្រោះ ក៏​ត្រូវ​គេ​លួច​សម្លាប់ ហើយ​នាង​យក​ប្ដី​ក្រោយ​មួយទៀត បាន​ក្មេងស្រី​រងគ្រោះ​នេះ​។​
​សមត្ថកិច្ច​រដ្ឋបាលន​គរ​បាល​ប៉ុស្តិ៍​នៅ​ឃុំ​ស្រែ​ស្ដុក​បានឲ្យ​ដឹង​ពី អត្តសញ្ញាណ​ជនរងគ្រោះ​នេះ​ឈ្មោះ សៅ សុខ អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ដោយ​គ្រួសារ​ក្មេង​ស្រី​នេះ​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ ជនរងគ្រោះ​តែងតែ​ជិះ​កង់​ទៅ​មើល​វីដេអូ នៅ​ផ្ទះ​បងប្អូន​ទីនោះ​រាល់​ថ្ងៃ​ចាប់ពី​ម៉ោង​៦​ល្ងាច​រហូតដល់​យប់​ម៉ោង​១០ ទៅ​១១​ទើប ឃើញ​នាង​ជិះ​កង់​ត្រឡប់មកផ្ទះ​វិញ​។ តែ​យប់​ថ្ងៃ​កើតហេតុ​ខាងលើ​នោះ​មិន​ឃើញ​ត្រឡប់មកវិញ​ដូច​សព្វដង​សោះ ក៏​ដើររក តែ​មិនឃើញ​(​ឃើញ​តែ​កង់ និង​ស្បែកជើង​នាង នៅ​ទីតាំង​មើល​វីដេអូ​) រហូត​យប់​ជ្រៅ ក៏​នាំគ្នា​ដេក  ស្រាប់តែ​ព្រឹក​ឡើង​មាន​អ្នក​ឡើងត្នោត​ឃើញ ក៏​នាំគ្នា​ភ្ញាក់ផ្អើល​។ ទោះ​សព​នៅ​ផ្កាប់​មុខ​សមត្ថកិច្ច​មូលដ្ឋាន​មិនឲ្យ​ចូល​មើលក៏​ដោយ ក៏​សន្និដ្ឋាន​ច្បាស់​ថា​គេ​រំលោភ​សម្លាប់​នាង សៅ សុខ ដែរ តែ​ដល់​ពិនិត្យ​ចុងក្រោយ​ទើប​ដឹងថា​ជនរងគ្រោះ​ស្លាប់ ដោយសារ​តែ​គំនុំ​សួ​ពូជ​បែបនេះ​សោះ​។ សមត្ថកិច្ច​ក៏​បាន​ប្រគល់​សព​ឲ្យ​គ្រួសារ​ជនរងគ្រោះ ធ្វើបុណ្យ​តាម​ប្រពៃណី​ក្រោយពី​ពិនិត្យ​ល្អិតល្អន់​និង​រកឃើញ​វត្ថុតាង មួយ​ចំនួន​រួច​មក ក្នុងនោះ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​សួរនាំ​ករណី​ឃាតកម្ម​នេះ​ដែរ ព្រោះ​ការឃាត់ខ្លួន​នេះ​វា​ស្រប​នឹង​ការ​បាត់​ខ្លួន​នាង​៕

2 M29-11-15-q5-700x400

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya