ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​មុខសញ្ញា​ឆក់​ទូរស័ព្ទដៃ ជនបរទេស​បាន​២​នាក់​ ​

ប៉េអឹម​ឃាត់ខ្លួន​មុខសញ្ញា​ឆក់​ទូរស័ព្ទដៃ ជនបរទេស​បាន​២​នាក់​ ​

ភ្នំពេញ​៖ ជនសង្ស័យ​០២​នាក់​ដែល​ជា​មុខសញ្ញា​ឆក់​ទូរស័ព្ទដៃ​ជនបរទេស​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួន​បាន​ភ្លាមៗ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ជនជាតិ​បរទេស​បាន​សម្រេច​ហេ​ី​យ​ព្យាយាម​ជិះ​រត់គេច​ខ្លួន ក៏​ប្រទះ​ជាមួយ​កម្លាំង​ល្បាត​ដេញ​តាម​ចាប់​ជាប់​តែ​ម្តង ។
​ករណី​ឃាត់ខ្លួន​មុខសញ្ញា​ឆក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែ​វិច្ចិកា ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​១០៨​កែង​ផ្ល​វ​លេខ​៥១ ក្បែរ​រង្វង់​មូល​វត្តភ្នំ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​
​លោក​អនុសេនីយ៍ឯក លី គឹម​ឡេង មេបញ្ជាការរង អហ​ដូនពេញ បានឲ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់​នេះ​ទី​១ ឈ្មោះ ឈុន ឌី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ម្ដុំ​ទួល​សង្កែ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ និង​មុខរបរ​ជាងសំណង់​; ទី​២​ឈ្មោះ ង៉ូវ ដា​នី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​ម្ដុំ​ផ្សារ​សាំ​ហា​ន់ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ និង​មុខរបរ​មិន​ពិតប្រាកដ ។​ចំណែក​ឯ​ជនរងគ្រោះ​ឈ្មោះ MARKKU SARANPAA ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ហ្វាង​ឡ​ង់ ស្នាក់​នៅ​សណ្ឋាគារ ELEVEN ផ្លូវ​១៨៤ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រួម​និង​វត្ថុតាង​ចាប់យក​ពី​ជនសង្ស័យ​មានៈ​ម៉ូតូ​០១​គ្រឿង​ម៉ាក វីវ៉ា ពណ៏​ក្រហម ស្លាក​លេខ ភ្នំពេញ​1FJ:0386-​ទូរស័ព្ទ​០១​គ្រឿង​ម៉ាក​សាំ​សុង ។​
​លោក​អនុ​សេ​នីយ៏ឯក លី គឹម​ឡេង មេបញ្ជាការរង កងរាជអាវុធហត្ថ​ដូនពេញ បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​តាម​បណ្ដោយ​ផ្លូវ​១០៨ កំពុង​និយាយ​ទូរស័ព្ទ​បណ្ដើរ ខណៈនោះ​ក៏​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​វីវ៉ា​សេ​១២៥ ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ ១FJ-០៣៨៦ ធ្វើដំណើរ​មក​តាម​ក្រោយ​រួច​ជិះ​អែប​ក្បែរ ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ដៃ​ជនរងគ្រោះ​កំពុង​និយាយ បណ្ដាលឲ្យ​ជនរងគ្រោះ​ដួល​ម៉ូតូ​រងរបួស​រលាត់​ជើង​បន្តិច ហើយ​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​គេចខ្លួន ពេលនោះ​កម្លាំង​កង​រាជ​អាវុធហ្ថត​ខណ្ឌ​កំពុងល្បាត​នៅ​គោលដៅ​ក្បែរក៏​ប្រទះ​ឃើញ​ហេតុការណ៍​នេះ បានបេ​ី​ក​ដេញ​តាម​ជនសង្ស័យ ធេ្វ​ី​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ រហូត​ដល់​ចំនុច​ផ្លូវ​១០៨​កែង​៥១ សង្កាត់​វត្តភ្នំ ម៉ូតូ​របស់​ជនសង្ស័យ​ក៏​បាន​បុក​ជាមួយ​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំនើរ​តាម​ផ្លូវ​បណ្តាលឲ្យ​ដួល ភ្លាម​នោះ​ក៏​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ជា​អ្នកបើក​ម៉ូតូ រីឯ​បក្ខពួក​ម្នាក់​ទៀត​ដែល​អង្គុយ​ក្រោយ​បាន​រត់​ថ្មើរជើង​រហូតដល់​ចំនុច​វត្ត​ភ្នំ​ក៏​ត្រូវបាន​កំលាំង​ឃាត់ខ្លួន​បាន​តែ​ម្តង ៕
11990636_445255808992848_7683458525034769723_n 12301615_445255842326178_2456472641927465924_n 12308542_445255898992839_8889773906913724707_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya