ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​រក​សង្សារ​នៅ​បន្ទប់​ផ្ទះជួល​ត្រូវ​ប៉េអឹម​ម្នាក់​កំពុង​អង្គុយ​ផឹកស៊ី​ស្រវឹង​បាន​ដក​កាំភ្លើងខ្លី​វាយ​បែក​មុខ​ ​

បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​រក​សង្សារ​នៅ​បន្ទប់​ផ្ទះជួល​ត្រូវ​ប៉េអឹម​ម្នាក់​កំពុង​អង្គុយ​ផឹកស៊ី​ស្រវឹង​បាន​ដក​កាំភ្លើងខ្លី​វាយ​បែក​មុខ​ ​

ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រងរ​បួស​បែក​មុខ​ដោយសារតែ​ត្រូវ​បុរស​ម្នាក់​ទៀត​ដែល​គេ​ស្គាល់​ថា​ជា​ប៉េអឹម ដែល​កំពុង​អង្គុយ​ផឹកស៊ី​ស្រវឹង​បាន​ដក​កាំភ្លើងខ្លី​វាយ​មួយ​ស្នាប់​កាំភ្លើង បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច ខណះពេលដែល​រូប​គេ​ជិះ​ម៉ូតូ​ទៅ​រក​នារី​ជា​សង្សារ​នៅ​បន្ទប់​ផ្ទះជួល​។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​៣០ នាទី​យប់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​ពី​សង្កាត់​ឬ​ស្សី​កែវ ទៅរក​នារី​ជា​សង្សារ​នៅ​ម្តុំ​កន្លែងកើតហេតុ ពេលនោះ​ស្រាប់តែ​មាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ប៉េអឹម​បាន​ដើរចេញ​ពី​កន្លែង​ផឹកស៊ី​មក​សួរនាំ​រូបគេ តែ​គេ​មិន​ឆ្លើយ​ពេល​នោះ​បុរស​ម្នាក់​នោះ​ក៏​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​វាយ​ចំ​មុខ​គេ​តែម្តង បណ្តាលអោយ​បែក​មុខ​ហូរ​ឈាម​តែ​ម្តង​។ ពេលនោះ​គេ​ក៏​បាន​រត់ចោល​ម៉ូតូ​ហើយ​បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​និង​សមត្ថកិច្ច​អោយ​ចុះមក​អន្តរាគមន៍​ភ្លាមៗ​ផងដែរ​។ ភ្លាម​នោះ​សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​បាន​សួរនាំ​បុរស​ដែល​ជា​ជន​បង្ក តែ​បុរស​ម្នាក់​នោះ​ស្រវឹងស្រា​ខ្លាំងពេក​និយាយ​មិន​ស្តាប់​គ្នា ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​និង​បាន​ប្រតាយប្រតប់​ជាមួយ​សមត្ថកិច្ច ហើយ​កម្លាំង​សមត្ថកិច្ច​ប្រើ​កម្លាំងបាយ​ឃាត់​ខ្លួន​យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ និង​ដកហូត​យក​កាំភ្លើង​ទុក​ផងដែរ​៕
12299233_1659724687648413_5959716585245366421_n 12308592_1659724650981750_9222419799783914151_n 12313893_1659724670981748_5315362763269492100_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya