ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ដោយសារ​ពាក្យ​សំដី​ឌឺដង វាយ​ស្លាប់​ម្នាក់​ក្នុង​ជំលោះ​ផឹក​ទឹកត្នោតជូ​ក្លែម​សាច់​ឆ្កែ ​

ដោយសារ​ពាក្យ​សំដី​ឌឺដង វាយ​ស្លាប់​ម្នាក់​ក្នុង​ជំលោះ​ផឹក​ទឹកត្នោតជូ​ក្លែម​សាច់​ឆ្កែ ​

ខេត្ត​កំពង់ចាម​៖ យុវជន​ម្នាក់​បាន រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​មិត្ត​ភ​ក្រ័​ដែល​បាន​រួម​ផឹកទឹក​ត្នោតជូ​ក្លែម​សាច់​ឆ្កែ​ជាមួយគ្នា យក​ប្រនង់​វាយ​បែក​លលាដ៍ក្បាល​ជា​ច្រើន​កន្លែង ហើយ​ស្លាប់​នៅ​ពាក់កណ្តាល​ផ្លូវ​ខណៈពេល​ក្រុមគ្រួសារ ព្យាយាម​បញ្ជូនទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​។ ចំណែក​ជនដៃដល់​ក្រោយ​ធ្វើរ​សកម្មភាព បាន​កំពុង​ព្យាយាម​រត់គេចខ្លួន ប៉ុន្តែ​សមត្ថកិច្ច​បាន​ស្គាល់​អត្ត​ស​ញ្ញណ​អស់ហើយ គឺ​ជនដៃដល់​មាន​ចំនួន​២​នាក់​ជា​បងប្អូន​បង្កើត​និង​គ្នា និង​កំពុង​តាម​ចាប់ខ្លួន នេះ​បើ​តាម​ការបញ្ជាក់ឲ​ដឹងពី លោក ផេន សុផល ជា​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​កោះ​សូ​ទីន​។
​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៤ រសៀល ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​នៅ​ចំណុច​មុខ វត្ត កណ្ដាល​កោះ ស្ថិត ក្នុង​ភូមិ​ទី​10 ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​។​
​សមត្ថកិច្ច​នគរបាល​ស្រុក​បានឲដឹងថា ជនរងគ្រោះ​មានឈ្មោះ ថន វុត្ថា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ទី​៥ ឃុំ​ស្រុក កោះសូទិន​។ ជនរងគ្រោះ​បាន​រងរបួស​ក្បាល​ជាច្រើន​កន្លែង​យ៉ាងធ្ងន់ធ្ងរ ដោយ​ត្រូវ​ជនដៃដល់​វាយ​និង​ប្រនង់​ឈើ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ព្យាយាម​ដឹក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​បទេស​វៀតណាម​ប៉ុន្តែ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​០​និង​៣០​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​២៩​នេះ ហើយ​បច្ចុប្បន្ន​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​មក​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​។​
​សម្មត្ថកិច្ច​ក៏​បាន​បញ្ជាក់​ដែរ​ថា​មូលហេតុ​ដែល​នាំអោយ​កើត​អំពើហិង្សារ​នេះ​កើតឡើង​ដោយសារ ពេល​ផឹក​ទឹកត្នោតជូ​ក្លែម​សាច់​ឆ្កែ​នោះ​ឌឺដង​ពាក្យសំដី​ដាក់គ្នា​។​
​ចំណែក​ក្រុម​ជនដៃដល់​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕
12274402_445033562348406_2116655341973786080_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya