ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់ ករណី​ប្រើប្រាស់​គ្រឿងញៀន​ ​

ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់ ករណី​ប្រើប្រាស់​គ្រឿងញៀន​ ​

កណ្តាល​៖ នៅ​ថ្ងៃ​ទី​២៨​ខែ​១១​ឆ្នាំ​២០១៥ វេលា​ម៉ោង​១១​នាទី​យប់ នៅ​ភូមិ​ទួល​ស្វាយ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្ត​កណ្ដាល ។ ជនសង្ស័យ ទេព សា​វី ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ព្រែក​តាសេក ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ កសិករ​។​
វត្ថុតាង​ចាប់យក​៖
-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ខុសច្បាប់ (​ហៅ​ម៉ា​ទឹកកក​Ice) ០១ កញ្ចប់​តូច​
-​សម្ភារៈ សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន​
-​ម៉ូតូ​០១ គ្រឿង​ម៉ាក ហុងដា​គុប​ជ្រុង C70 ពណ៌​ទឹកប៊ិច​ពាក់​ផ្លាកលេខ កណ្ដាល 1J-8720
​កម្លាំង​សមត្ថកិច្ច​នរគរ​បាល​ប៉ុស្ដិ៍​ឈើ​ខ្មៅ បាន​ចល័ត​ល្បាត​ក្នុង​ភូមិសាស្ត្រ​ខ្លួន​គ្រប់គ្រង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ១១០ ពេល​មកដល់​ចំណុច​ភូមិ​ទួល​ស្វាយ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្ត​កណ្ដាល បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​និង​បក្សពួក​០២​នាក់​ទៀត​កំពុង​ធ្វើ​សកម្មភាព​ជក់​ថ្នាំញៀន (​ម៉ា​ទឹកកក​) ក្នុងព្រៃ​ដើម​ប្រេងខ្យល់ កម្លាំង​សម្ថ​កិច្ច​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់​ឈ្មោះ ទេព សា​វី និង​ថ្នាំញៀន​០១ កញ្ចប់​តូច​នៅ​នឹង​កន្លែងកើតហេតុ ។ តាម​ចម្លើយ​សារភាព​បឋម របស់​ជន​សង្ស័យថា ថ្នាំញៀន​០១ កញ្ចប់​តូច​ខាងលើ គឺជា​របស់​មិត្តភក្ដិ​ខ្លួន​ឈ្មោះ ហាក់ លាង​ហាប់ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ ភូមិ​ដើម​ពោធិ៍ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្ត​កណ្ដាល (​រត់គេចខ្លួន​) ។ អ្នក​ជក់​ជាមួយ​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ អ៊ី គឹម​ហាប់ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅ​ភូមិ​ក្បាល​កោះ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្ត​កណ្ដាល (​រត់គេចខ្លួន​) ៕
12274711_1935879226637088_8830465259420451267_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya