ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានជាតិ » សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ បើកដៃ​អោយ​ឈ្មួញ​ឈ្មោះ អ៊ូ ខុង ដឹកឈើ​យ៉ាង​គគ្រឹកគគ្រេង

សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ បើកដៃ​អោយ​ឈ្មួញ​ឈ្មោះ អ៊ូ ខុង ដឹកឈើ​យ៉ាង​គគ្រឹកគគ្រេង

ស្ទឹងត្រែង​៖ សព្វថ្ងៃនេះ​មាន​ក្រុម​ឈ្មួញ​ជាច្រើន​បាន​ដឹកឈើ​ពី​តំបន់​ផ្សេងៗ​គ្នា​យក​មក​លក់​អោយ សិប្បិកម្ម​ក្នុង​ទីរួមខេត្ត​ស្ទឹង​ត្រែង ដោយ​មិន​ខ្លាច​ញ​រញើត​មន្ត្រី​ជំនាញ និង សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​ក្រុម​ឈ្មួញ​មួយក្រុម​ដែល​មាន​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ អ៊ូ ខុង បាន​ប្រើ​ស្បែក ជា​នាយ​ទា​ហ៊ាន ទាំង​ខ្លួនឯង មិនមែន​ជា​មន្ត្រី​យោធា​នោះ បាន​ដឹក​ជញ្ជូន​ឈើ ប្រណិត​ប្រភេទ​ធ្នុង ជ្រាក​ជា​មេទ្វា ជា​ច្រើន​សន្លឹក ដោយ​ប្រើ​មធ្យោបាយ​ដឹកជញ្ជូន​តាម​ម៉ូតូ ព្រាបដូចជា​ហែរ កឋិន យកមក​លក់​អោយ​សិប្បិកម្ម​ក្នុង​ទីរួមខេត្ត តែ​មិន​មាន​ជំនាញ​ណា​ម្នាក់​ខ្វល់​ជាមួយ​ឡើយ​។ ចំពោះ​ឈ្មួញ​ដែល​រកស៊ី​ឈើ​ឈ្មោះ អ៊ូ ខុង នេះ​គឺជា​ឈ្មួញ​ដែល​រកស៊ី​ឈើប្រណិត​ជា​យូរ​ឆ្នាំ​មកហើយ ហើយ​ក៍​ជា​ឈ្មួញ ដែល​មាន​ចា​រឹត ក្រអឺតក្រទម មិន​ខ្លាច​សមត្ថកិច្ច និង ជំនាញ ព្រមទាំង ជា​ឈ្មួញ​ដែល​ពូកែ​ខាង​ប្រើ​ពាក្យសម្តី​លួងលោម សមត្ថកិច្ច​ពេល​គេ​មក​ឃើញ​ឈើ​របស់​ខ្លួន​ផងដែរ​។​
​ប្រជាពលរដ្ឋ​បាន​ដាក់​ការសង្ស័យថា សមត្ថកិច្ច និង ជំនាញ​រដ្ឋបាល​ព្រៃឈើ ទាំងនោះ​អាច​នឹង​មាន​ការពាក់ព័ន្ធ​ក្នុង​ការទទួល​លាភសការៈ​ពី​ក្រុម​ឈ្មួញ​ទាំងនោះ​ហើយ​ទើប​គ្មាន​អស់លោក​អ្នក​មាន​អំណាច​ណាមួយ​ហ៊ាន​ប៉ះ​ប៉ាល់​។​
​សព្វថ្ងៃ​នេះ​គេ​ឃើញ​មាន សមត្ថកិច្ច និង មន្ត្រី​ជំនាញ តែងតែ​ដាក់​កំលាំង​ដេក​យាម​តាម​ដងផ្លូវ ទាំង​យប់​ទាំង​ថ្ងៃ ប៉ុន្តែ​គេ​មិនដែល​ឃើញ អស់លោក សមត្ថកិច្ច មាន​ឆន្ទៈ​ក្នុង​ការចុះ​បង្ក្រាប បទល្មើស​ឈើ​ទាំងអស់នោះ ម្តងណា​ឡើយ គេ​ឃើញ​តែ​សមត្ថកិច្ច​ដេកចាំ​លើកដៃ​យកលុយ​ពី​ឈ្មួញ​ដើម្បី​ផលប្រយោជន៍​រៀងៗ​ខ្លួន តែប៉ុណ្ណោះ ហើយ​ចាប់ផ្តើម​បើកភ្លើង​ខៀវ​អោយ​ក្រុម​ឈ្មួញ​ទាំងនោះ​ដឹក​បទល្មើស​កាត់​មុខ​តាម​អំពើ​ចិត្ត​ទៅ​វិញ​។ ក្នុង​ការដឹកជញ្ជូន​ឈើប្រណិត​ទាំងអស់​នេះ​វិញ ភាគច្រើន​គេ​ឃើញថា ក្រុម​ឈ្មួញ​ច្រើន​តែ​នាំគ្នា​ដឹក​នៅពេល​យប់ ចំណែកឯ​ពេល​ថ្ងៃ​វិញ​គឺ​មិន​សូវ​មាន​ឡើយ ប៉ុន្តែ សមត្ថកិច្ច​វិញ គឺថា មាន​ទាំង​ថ្ងៃ មាន​ទាំង​យប់ គ្មាន​លួស​មួយ​ពេល​ណា​ឡើយ​។​
​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ស្ទឹងត្រែង​មាន​ការរិៈគន់​យ៉ាង​ខ្លាំង​ចំពោះ ទង្វើ​ដែល​សមត្ថកិច្ច និង ជំនាញ គិតតែ​ពី​ប្រយោជន៍​ខ្លួនឯង​បែបនេះ​។ ជា​ចុងក្រោយ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​ថ្នាក់លើ គួរតែ​យកចិត្ត​ទុក្ខ​ដាក់ និង ឃ្លាំ​មើល​អស់លោក​អ្នកកា​ន់​ច្បាប់​តែ​មិន​អនុវត្ត​ច្បាប់​ទាំងអស់​នេះ​ផង កុំអោយ​គិតតែ​ពី​ប្រយោជ៍​ខ្លួន មិន​គិត​ពី​ប្រយោជ៍​សង្គម ។​
28-11-201563791 63794

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya