ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ករណី​ឃាតកម្ម​ចាក់​ជនជាតិ​ចិន​ម្នាក់ ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​ស្លាប់

ករណី​ឃាតកម្ម​ចាក់​ជនជាតិ​ចិន​ម្នាក់ ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​ស្លាប់

ភ្នំពេញ​៖ សមត្ថកិច្ច​បាន​រាយការណ៍​មក​ថា ជនជាតិ​ចិន​ម្នាក់ ដែល​ត្រូវ​ឃាតករ​ចាក់​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​១០​នាទី​ល្ងាច ថ្ងៃទី​២៨​វិ​ចិ្ឆ​កា​២០១៥ នៅ​ចំណុច​ក្រុមទី​១ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ពេលនេះ​បាន​បាត់បង់​ជីវិត​ហើយ ក្រោយពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​រូស្សុី ។​
​សមត្ថកិច្ច​បាន​ប្រាប់ថា ជនរងគ្រោះ​មាន​អាយុ​ប្រមាណ​៥០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​លក់​អីវ៉ាន់​បោះ​ដុំ​(​គ្រឿង​អេឡិចត្រូនិច​) ស្នាក់នៅ​ផ្ទះជួល​លេខ​៤៦ ស្ថិតនៅ​ក្រុម​១ ភូមិ​ដំណាក់​ធំ​២ ត្រូវ​ជន​មិន​ស្គាល់​មុខ​ចំនួន​៣​នាក់ បាន​ចាក់​ត្រូវ​ចំនួួន​១​កន្ត្រៃ ចំ​បំពង់ករ​ចំហៀង​ខាងស្តាំ បណ្តាល​ឲ្យ​ជន​រងគ្រោះ​ដួល​រត់ទៅរក​អ្នកជិតខាង​ជួយ ហើយ​ត្រូវ​មិត្ត​ភ​ក្រ័ចិន​ដូចគ្នា​ដឹកយក​ទៅ​ពេទ្យ​រុស្សី ដោយ​របួស​ខ្លាំង​ជនរងគ្រោះ​ពុំ​អាច​ជួយ​បាន ក៍​ត្រូវ​ស្លាប់​នៅ​មន្ទី​ពេទ្យ​តែម្តង ។​
​ប៉ូលីស​មិនទាន់​ដាក់​ការសន្និដ្ឋាន​បែប​ណា​នៅឡើយ​ទេ​ដោយ​រង់ចាំ​ស៉ើបសង្កេត​សិន ហើយ​ផ្ទះកើតហេតុ​ត្រូវបាន​ប៉ូលីស​និង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​បិទទ្វា​បណ្តោះអាសន្ន​សិន រង់ចាំ​ជំនាញ​និង​ខាង​ស្ថានទូត​ធ្វើកា​អង្កេត​នៅ​កន្លែង​ផ្ទះ​ស្នាក់នៅ​របស់​ជនរងគ្រោះ​គឺជា​កន្លែង​កើតហេតុ​៕
28-11-201563801 63802 63804

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya