ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » មួយ​គ្រួសារ​ស្លាប់​ឪពុក​និង​កូនស្រី ខណៈ​ប្រពន្ធ​រង​របួសធ្ងន់ ក្រោយ​រថយន្ត CRV បុក​ម៉ូតូ​ពីក្រោយ​ ​

មួយ​គ្រួសារ​ស្លាប់​ឪពុក​និង​កូនស្រី ខណៈ​ប្រពន្ធ​រង​របួសធ្ងន់ ក្រោយ​រថយន្ត CRV បុក​ម៉ូតូ​ពីក្រោយ​ ​

ព្រះសីហនុ​៖ ពិត​ជា​គួរឲ្យ​សង្វេគ​យ៉ាង​ពន់ពេក ក្រោយពេល​ដែល​ជនរងគ្រោះ​មួយ​គ្រួសារ ក្នុង​នោះ​ប្តី និង​កូនស្រី បាន​ស្លាប់ ខណៈ​ប្រពន្ធ​រង​របួសធ្ងន់ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​រថយន្ត CRV មួយគ្រឿង បុក​ម៉ូតូ​របស់​ពួកគេ​ពី​ក្រោយ នៅ​ល្ងាច ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០៥-២០៦ ត្រង់ចំណុច ស្ពាន​ទឹកសាប ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​
​យោងតាម​របាយការណ៍​របស់ លោក អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះ​ជា​ប្តី​មាន​ឈ្មោះ ចាន់ ហៀន អាយុ ៤៩​ឆ្នាំ , កូនស្រី​ឈ្មោះ លី ហួន អាយុ ប្រហែល​៥​ឆ្នាំ បាន​ស្លាប់ រីឯ​ម្តាយ​មានឈ្មោះ ភាព ស្រី​ទូច អាយុ ៤២​ឆ្នាំ រងរបួស​បាក់​ជើងឆ្វេង កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​រស្មី​សេតេ​។​
​បើ​តាម​លោក អ៊ី សុខា មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មាន​ផ្លាកលេខ មាន​ទិសដៅ​ពី​ភ្នំពេញ​ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​បង្ក ម៉ាក HONDA CRV ពណ៌​ស្ករ ពាក់​ផ្លាកលេខ ភ្នំពេញ 2AA-4902 បាន​បុក​ចំ​ពីក្រោយ​បណ្តាលឲ្យ​ជនរងគ្រោះ​ទាំង ៣​នាក់ បាន​ស្លាប់ និង​រងរបួស​តែ​ម្តង ។​
​យ៉ាងណា​ក៏​ដោយ​ក្រោយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ អ្នកបើករថយន្ត​មានឈ្មោះ សួន ផល អាយុ ៦៥​ឆ្នាំ ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន ហើយ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕
12308655_1493252110980325_3594020094827832920_n 12316451_1493252064313663_811761803506193381_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya