ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ​ផឹក​ស្រាស​អស់​១​ពាន់​រៀល​សុំ​ប្រាក់​ម្ដាយ​ទៅ​ស្រុក​ម្ដាយ​ថា​គ្មាន​ទាញ​កាំបិត​បុ័ងតោ​កាប់ ដេ​១៨​ថ្នេរ​រងរបួស​ធ្ងន់ ​

​ផឹក​ស្រាស​អស់​១​ពាន់​រៀល​សុំ​ប្រាក់​ម្ដាយ​ទៅ​ស្រុក​ម្ដាយ​ថា​គ្មាន​ទាញ​កាំបិត​បុ័ងតោ​កាប់ ដេ​១៨​ថ្នេរ​រងរបួស​ធ្ងន់ ​

ប៉ោយ​ប៉ែត​៖​កំលាំង​នគរបាល​ក្រុង​ឃាត់ខ្លួន​បុរស​វ័យ​៣២​ឆ្នាំ​ម្នាក់​ផឹកស្រា​ស្រវឹង​សុំ​ប្រាក់​ម្ដាយ​មិនឪ្យ​ទាញ​កាំបិតបុ័ងតោ​កាប់​ចំ​ក្បាល​ដេ​១៨​ថ្នេ​រងរបួស​ធ្ងន់ កាលពី​ម៉ោង​៤​ល្ងាច់​ថ្ងៃ​ទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នៅក្នុង​ភូមិ​ព្រៃ​ព្រិច​.​សង្កាត់​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។ លោក​អ៊ុំ សុផល​អធិការ​ក្រុង​ប៉ោយ​ប៉ែត​ប្រាប់​ថា​ជនសង្ស័យ​ដែល​យក​កាំបិត​បុ័ងតោ​កាប់​ម្ដាយ​នោះ​មានឈ្មោះ​អុំ អន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរប​កម្មករសំណង់​ស្នាក់នៅ​ភូមិ​បា​លិលេ​យ្យ​២.​សង្កាត់​ក្រុង​ប៉ោយប៉ែ​ត​ចំណែក​ម្ដាយ​មាន​ឈ្មោះ​យ៉​ន ឈួន​អាយុ​៤២​ឆ្នាំ​រស់​ក្នុង​ភូមិ​កើតហេតុ​ខាងលើ​រង​របួសធ្ងន់​ផ្នែក​ក្បាល ដេ​១៨​ថ្នេរ​។ លោក​បន្ត​ថា​មុន​កើតហេតុ​បុរស​ជា​កូន​ដែល​យក​កាំបិត​បុ័ងតោ​កាប់​ទៅ​លើ​ម្ដាយ​នោះ​ផឹកស្រា​.​ស​ចំនួន​១​ពាន់​រៀល ក្រោយ​ពី​ផឹក​ស្រវឹង​បាន​ទៅសុំ​ប្រាក់​ម្ដាយ​ទៅ​លេង​ស្រុកកំណើត​នៅ​ឯ​ខេត្ត​។ តែ​ម្ដាយ​និយាយថា​គ្មាន ហើយ​ជនសង្ស័យ​ជា​ក៏មាន​ជម្លោះ​ជាមួយ​ស្ត្រី​ជា​ម្ដាយ ហើយ​ក្រោយពី​ជម្លោះ​ជនសង្ស័យ​ក៏​ទាញ​កាំបិត​បុ័ងតោ​ដែល​នៅ​ជិត​កាប់​ទៅលើ​ស្ត្រី​ជា​ម្ដាយ ចំ​ក្បាល​ផ្នែក​ខាងក្រោយ​បណ្ដាលឪ្យ​រងរបួស​ធ្ងន់​ធ្ង​រ​ដេ​១៨​ថ្នេរ​។ លោក​បញ្ជាក់ថាៈ​ក្រោយពី​ទទួល​ព័ត៏មាន​លោក​បានឧ្យ​កំលាំង​ចុះទៅ​ឃាត់ខ្លួន​បាន​ភ្លាមៗ​យក​មក​អធិការ​ក្រុង ក្រោយ​ពី​កំលាំង​លោក​សាកសួរ​ធ្វើ​កំណត់ហេតុ​ជនសង្ស័យ​ដែល​យក​កាំបិត​បុ័ងតោ​កាប់​ទៅ​លើ​ម្ដាយ​របស់​ខ្លួន​រួប​នោះបាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​ប្រព្រិត​ដូច​ពាក្យ​សមត្ថកិច្ច​ចោទសួរ​មែន ។ ជនសង្ស័យ​ក្រោយពី​កសាង​សំណុំរឿង​រួចរាល់​នៅ​ថ្ងៃទី​២៨​ខែ​ឆ្នាំ​ដដែល​នឹង​បញ្ជូន​ទៅ​ស្នងកា​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​បន្ត​។ ចំណែក​ស្ត្រី​រងគ្រោះ​ដែល​កូន​ពាល​កាប់​បណ្ដាលឪ្យ​រងរបួស​ធ្ងន់​ធ្ង​រ​នោះ​ត្រូវបាន​សាច់ញ្ញាតិ​ដឹក​ទៅ​ព្យាបាល​នៅ​គ្លិនិក​ឯកជន​យីហោ​វិសាល​សុខ​ក្រុង​ប៉ោយប៉ែត​៕
12310528_444860979032331_5267777636679259284_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya