ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ក្មេងស្ទាវ​ប្រមូលផ្ដុំ​លក់​និង​ជក់​ថ្នាំញៀន នៅ​ផ្ទះសំណាក់​៧​ពណ៌ ​

ក្មេងស្ទាវ​ប្រមូលផ្ដុំ​លក់​និង​ជក់​ថ្នាំញៀន នៅ​ផ្ទះសំណាក់​៧​ពណ៌ ​

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជ ធានី​ភ្នំពេញ បាន​បង្ហើប​ឱ្យដឹងថា មាន ក្រុមក្មេងស្ទាវ​ទាំងប្រុស​ទាំងស្រី​បាន ពពា​ក់ព​ពួន​គ្នា​លក់​និង​ជក់​ថ្នាំញៀន​នៅ ក្នុងផ្ទះ​សំណាក់​៧​ពណ៌​ទាំងយប់​ទាំង​ថ្ងៃ ។ ផ្ទះសំណាក់​៧​ពណ៌​នេះ​ស្ថិតនៅ​ទល់មុខ ប៉ុស្ដិ៍​នគរបាល​បឹង​សាឡាង​និង​ទល់មុខ ឈៀង​ខាងកើត​សាលាសង្កាត់​បឹង​សា ឡាង តែ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ពុំដែល ឃើញ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​ទីនោះ រវីរវល់​បង្ក្រាប​ឡើយ ។​
​ប្រជាពលរដ្ឋ​នៅក្បែរនោះ​បាន​ឱ្យដឹង ដែរ​ថា ការ​ដែល​ក្រុម​ក្មេងស្ទាវ​ទាំង ប្រុស​ទាំង​ស្រី​នាំគ្នា​ចូល​ទៅ​សម្ងំ​លក់​និង ជក់​ថ្នាំញៀន​នៅក្នុង​ផ្ទះសំណាក់​៧​ពណ៌ នេះ​មិនមែន​ទើបតែ​កើតមាន​ថ្មីៗ​នោះ ទេ គឺ​ក្រុម​ក្មេង​ទាំងនោះ​បាន​ធ្វើ​សកម្ម ភាព​យូរ​មក​ហើយ ។ ចំពោះ​ម្ចាស់ផ្ទះ សំណាក់​វិញ​ទំនងជា​មិន​ខ្វល់​ចំពោះ​ក្មេង ស្ទាវ​ចូលទៅ​ជួល​បន្ទប់​ដើម្បី​លក់​និង​ជក់ ថ្នាំញៀន​នេះ​ទេ គឺ​ដឹង​តែ​ម្យ៉ាង​ឱ្យ​តែ​ក្រុម ក្មេងស្ទាវ​ទាំងនោះ​មាន​លុយ​ជួល​បន្ទប់ ស្នាក់​នៅ​ចង់​អាយុ​ប៉ុន្មាន សិស្សសាលា គ្មាន​លិខិតស្នាម​អត្ដ​សញ្ញាណ​បណ្ណ​អ្វី​ក៏ ដោយ ឱ្យ​តែ​បាន​លុយ​គឺ​អូ​-​ខេ ។
​ប្រជាពលរដ្ឋ​បាន​បន្ដថា ក្រុម​ក្មេង ដែល​ចូល​ទៅ​ជក់​ថ្នាំញៀន​ទាំង​នេះ​ពេល ខ្លះ​ថ្នាំញៀន​បាន​ពង្វក់ស្មារតី​ពួកគេ ហើយ​ពួកគេ​បាន​ស្រែក​ឡូឡា​រវើរវាយ ដូច​មនុស្ស​ឆ្កួត​រំខាន​ដល់​ការរស់នៅ​និង ធ្វើ​ឱ្យមាន​ភាពភ័យខ្លាច​ដល់​ប្រជា​ពល រដ្ឋ​ក្បែរ​នោះ​ថែម​ទៀត​ផង​។
​ដោយឡែក​ប្រជាពលរដ្ឋ​នៅក្នុង សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក​ដដែល នេះ​បាន​បង្ហើប​ឱ្យដឹងទៀតថា នៅ​ម្ដុំ​ប្លុក ផ្ទះ​យាយ ផាន ក៏​មាន​កន្លែង​លួចលាក់ បើក​ហ្គេម​បាញ់​ត្រី​ដោយ​មិន​លើក​ស្លាក យីហោ​ទៀតផង ។ បើ​មើល​ពី​ក្រៅ​អ្នក មិន​ដឹង​គឺ​មិនដឹង តែ​បើ​អ្នក​ដែល​ដឹង ពេល​ចូល​ទៅ​ដល់​ខាងក្នុង​ទើប​ដឹង​ថា​សុទ្ធសឹងតែ​ក្រុមក្មេងស្ទាវ​ទាំង​ការ លេងល្បែង​បាញ់​ត្រី ភ្នាល់​ដាក់​លុយ​ធំៗ​និង​លក់​ជក់ គ្រឿងញៀន​ទល់​ភ្លឺ​ផង​ដែរ ។ កន្លង​ទៅ​ពួក គាត់​តែងតែ​ឃើញ​សមត្ថកិច្ច​ចុះទៅ បង្ក្រាប​កន្លែង​មួយ​ចំនួន​ទោះជា​មាន​លើក​ស្លាក​ក៏ដោយ​តែ​ចំពោះ​ហ្គេម កន្លែង បាញ់​ត្រី​លួចលាក់​មួយ​នេះ​មិន​ត្រូវបាន ចុះ​បង្ក្រាប​នោះ​ទេ​បើ​ទោះ​គេ​ដឹងថា​អាជ្ញាធរ​និង​សមត្ថកិច្ច​ដឹង​ហើយ ក្ដី ។ ការមិន ចុះ​បង្ក្រាប​នេះ​ពួកគាត់​ជា​ប្រជាពលរដ្ឋ សង្ស័យថា អាជា្ញធរ​និង​សមត្ថកិច្ច សង្កាត់​បឹង​សាឡាង​មួយចំនួន​ទុក​គ្រាន់ ចិញ្ចឹម​ឆ្នា​*​ំ​ង​បាយ​របស់​ពួកគាត់ ។
​ប្រជាពលរដ្ឋ​បាន​ឱ្យដឹង​ដែរ​ថា បច្ចុប្បន្ន​ក៏ដូចជា​ពេល​កន្លងទៅ​នៅក្នុង សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក មាន ករណី​ចោរលួច​និង​ឆក់​កើតឡើត​ជាប​ន្ដ បន្ទាប់​ធ្វើឱ្យ​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់ បឹង​សាឡាង​នេះ​មាន​ក្ដីបារម្ភ​យ៉ាងខ្លាំង ចំពោះ​សន្ដិសុខ​សុវត្ថិភាព​ទាំង​ពេល​យប់​និង​ពេល​ថ្ងៃ ។ សកម្មភាព​ដែល​បានកើត ឡើង​ខាងលើ​នេះ​ពួក​គាត់​សង្ស័យ​ថា​បាន​ផ្ដើម​ចេញពី​ការ​មិន​បង្ក្រាប​ក្រុម ក្មេង ស្ទាវ​លក់​និង​ជក់​ថ្នាំញៀន​ព្រមទាំង​ល្បែង​ហ្គេម​បាញ់​ត្រី​ភ្នាល់​លុយ ព្រមទាំង​បង្កប់ ក្រុម​លក់​និង​ជក់​ថ្នាំញៀន​ខាងលើ​នេះ​តែ ម្ដង​។​
​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា បើ សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​មួយ ចំនួន​មិន​ទុក​កន្លែង​ទាំងអស់​នេះ​ចិញ្ចឹម ឆ្នាំងបាយ​ទេនោះ ម្ល៉េះ​ប្រាកដជា​ចុះបង្ក្រាប បាត់ទៅហើយ ព្រោះ​ទីតាំង​កន្លែង​ក្រុម ជក់​ថ្នាំញៀន​ស្ថិតនៅ​ក្បែរ​ច្រមុះ​សាលា សង្កាត់​និង​នគរបាល​ប៉ុស្ដិ៍​បឹង​សាឡាង ។
​ជុំវិញ​ព័ត៌មាន​ដែល​ប្រជាពលរដ្ឋ បង្ហើប​ឱ្យដឹង​ខាងលើនេះ​លោក​* គឹម កូ​លីដូ នាយ​នគរបាល​ប៉ុស្ដិ៍​បឹង​សាឡាង បាន​ប្រាប់​នគរ​វត្ដ​តាម​ទូរស័ព្ទ​ថា កម្លាំង របស់​លោក​តែ​បង្ក្រាប​នៅ​ទីតាំង​នេះ​៣-៤​លើក​មក​ហើយ​ដោយ​ចាប់​បញ្ជូន​ទៅ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តែ​ពួកគេ​នៅ​មិន​រាងចាល​ចេះ​តែ​មក ស្នាក់​នៅ​បង្ក​ភាពអនាធិបតេយ្យ​ទៀត​។ ករណី​នេះ​លោក​នឹងមាន​វិធានការ​បង្ក្រាប​តទៅទៀត​ប្រសិនបើ​កើតមាន​ដូច​សេច ក្ដី​រាយការណ៍​ប្រជាពលរដ្ឋ​មែន​នោះ ។​
​លោកនាយ​ប៉ុស្ដិ៍​បញ្ជាក់​ក្មេងៗ​ទាំង នោះ​ភាគច្រើន​មក​ពី​ចម្ងាយ​មក​ជួល បន្ទប់ដេក តែ​ពេល​សមត្ថកិច្ច​ទៅ​ឆែក ឆេរ​មិនសូវ​ដែល​រកឃើញ​ថ្នាំ​ញៀន​ទេ ៕
IMG_5035

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya