ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​មក​ពី​ស្រែ​មាន​អាការ​មិន​ស្រូល​អោយ​ពេទ្យ​គ្មាន​ក្រប​ខណ្ឌ​ចាក់​ថ្នាំ​ស្លាប់​ពេល​មកដល់​ផ្ទះ​ ​

បុរស​ម្នាក់​មក​ពី​ស្រែ​មាន​អាការ​មិន​ស្រូល​អោយ​ពេទ្យ​គ្មាន​ក្រប​ខណ្ឌ​ចាក់​ថ្នាំ​ស្លាប់​ពេល​មកដល់​ផ្ទះ​ ​

កំពង់ស្ពឺ ៖ បុរស​ម្នាក់​មាន​អាការ មិន​ស្រួលខ្លួន​ក្រោយ​ពី​មកពី​ច្រូតស្រូវ ហើយ​បាន ពេទ្យ​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា​ចាក់​ថ្នាំ ក្រោយ​ចាក់​បាន​ត្រដរខ្យល់​ស្លាប់​ភ្លាមៗ តែម្ដង កាលពី​វេលា​ម៉ោង​៣​នឹង​៣៥​នាទី​ទៀត​ភ្លឺ​ថ្ងៃ​ទី​២៨​ខែ​វិច្ចិកា​ឆ្នាំ​២០១៥​ស្ថិតក្នុង​ភូមិ​ជុំ​ពូ​ព្រឹក ឃុំ​ជុំ​ពូ​ព្រឹក ស្រុក​ឧដុង្គ ខេត្ដ​កំពត់ស្ពឺ ។​
បើតាម​សម្តី​នគរបាល​ប៉ុស​ជុំ​ពូ​ព្រឹក​បាន​ឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ព​ន គ​ន្ឋា​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ ថា​នៅ​មុនពេល​ជនរងគ្រោះ​ស្លាប់​នោះ​កាលពី​ថ្ងៃ​ទី​២៧​ជនរងគ្រោះ​បាន​ទៅ​ច្រូតស្រូវ​នៅ​ខាងលិច​ភូមិ​ពេល​ត្រឡប់មកផ្ទះ​វិញ​មាន​សភាព​មិន​ស្រូល​ខ្លួន​ដោយសារ​ចុក​ដៃ​ខ្លាំងពេកគ៏​ត្រូវ​បានសា​ច​ញ្ញាតិ​នាំ​ទៅ​ពេទ្យ​ក្នុងភូមិ​ជាមួយ​។                               ប្រភព​ដដែល​បាន​បន្តទៀតថា​គ្រូពេទ្យ ដែល​ចាក់​ថ្នាំ​ឱ្យ​អ្នកជំងឺ​ស្លាប់​ហើយ​រត់ បាត់​ឈ្មោះ​ភឺន វណ្ណ​គា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា​ដោយ​គ្មាន​វិញ្ញាបនបត្រ​បញ្ជាក់​ការសឹក្សា​នោះ​ទេ​ក្រោយ​កើតហេតុ​គ្រូពេទ្យ​រូបនោះ បាន​រត់គេច​ខ្លួន​គេច​ខ្លួន​បាត់​ស្រមោល​ពី​ភូមិ ។ រហូត​ដល់​នៅ​ព្រឹក​ថ្ងៃ​ដដែល​នគរ បាល​បាន​ចុះទៅ​ពិនិត្យ​សព​ជនរងគ្រោះ ដល់​កន្លែងកើតហេតុ  រីឯ​ក្រុម​គ្រួសារ បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​
​ករណី​នេះ​សាច់ញាតិ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍ នគរបាល ដើម្បី​តាម​ចាប់​ជនសង្ស័យ​ជា​គ្រូពេទ្យ ចាក់​ថ្នាំ​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​យកមក ផ្ដន្ទាទោស​តាមច្បាប់ ។​
​តាម​ប្រភព​ព័ត៌មាន​ពី​អ្នកភូមិ​បានឱ្យដឹងថា គ្រូពេទ្យ​ខាងលើ​មាន​បើក​គ្លីនិក ឬ​ឆ្លងកាត់​សាលា​ពេទ្យ​អ្វី​ទេ​គឺ​បាន​លួច​ថតចំឡង​អែ​កក​ស្សារ​ក្លែងខ្លាយ​ពី​ពេទ្យ​ខែ​មរះ​ភូមិ្ទ​ដោយ​ថតចំឡង​ត្រា​ឈ្មោះ​ឧត្តមសេនីយទោវេ​ជ្ជះ​លន់ សុខុម ចុះ​ហាត្ថ​លេខខា​កាលពី​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០០៩​ទើប​ផុតកំណត់​ដូច​ករណី គ្រូពេទ្យ​នៅ​ភូមិ រកា​ខេត្ដ​បាត់ដំបង​ដែល​ចាក់​ថ្នាំ​ឱ្យ​អ្នក ជំងឺឆ្លង​មេរោគ​អេដស៍​អ៊ី​ព​ចឹងដែរ ៕​ដោយ​សុខ​សុភ័ណ្ឌ DSC03455 DSC03469 DSC03470 DSC03485

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya