ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ណាត់​ជួប​សង្សារ​នៅ​ផ្ទះសំណាក់ ត្រូវ​ជាប់ចោទ​ចាប់រំលោភ​ ​

ណាត់​ជួប​សង្សារ​នៅ​ផ្ទះសំណាក់ ត្រូវ​ជាប់ចោទ​ចាប់រំលោភ​ ​

ខេត្ត​កំពត ៖ យុវជន​ម្នាក់​ឈ្មោះ ឆេង ប៊ឹង អាយុ​២៧​ឆ្នាំ នៅ​ភូមិ​អូរ​ស្លែង ឃុំ​ដំណាក់​កន្ទួត ខាងជើង ស្រុក​កំពង់ត្រាច ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​ឆ្នាំ​២០១៥ នៅ​ផ្ទះសំណាក់​រ័ត្ន​តារា​មុខ​ផ្សារ​កំពង់ត្រាច ។​

​យុវជន រូបនេះ​និយាយថា រូបគេ​ត្រូវ​បាន​សង្សារ​ចោទប្រកាន់​ពេល​ណាត់គ្នា​មក​ផ្ទះសំណាក់ ហើយ​បាន​ក្លាយជា​អ្នកទោស​ដោយ​នាង​ចោទ​ថា​ចាប់រំលោភ ។ គេ​បាន​អះអាងថា ការ​ស្គាល់គ្នា​នេះ​មាន​រយៈពេល​ជាង​២​ខែ​មក​ហើយ គឺ​ជួប​គ្នា​ដំបូង​នៅ​រាជធានី​ភ្នំពេញ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា នាង​បាន​ទូរស័ព្ទ​ហៅ​រូបគេ​ឱ្យ​ទៅ​ជួប​នៅ​ផ្ទះសំណាក់​ខាងលើ ។ បន្ទាប់ពី​ជួប​គ្នា​ហើយ​មិន​ទាន់​បាន​អីៗ​ផង រូបគេ​ក៏​ទៅផ្ទះ​វិញ តែ​នាង​បាន​ទូរស័ព្ទ​ហៅ​ម្តងទៀត ដោយ​ប្រាប់ថា មិន​ហ៊ាន​ដេក​ម្នាក់ឯង​ទេ ។ គ្រាន់​តែ​រូបគេ​មក​ដល់​ផ្ទះសំណាក់​ភ្លាម ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​តែម្តង ។​

​ចំណែក​នារី​ដែល​អះអាង​ថា​ជា​អ្នករងគ្រោះ​និយាយថា យុវជន​រូប​នេះ​គឺ​ជា​សង្សារ​របស់​នាង ហើយ​នាង​មិន​បាន​ណាត់​ទេ គឺ​គេ​ណាត់​នាង​ឱ្យ​មក​ផ្ទះសំណាក់​ស្រាប់តែ​បង្ខំ​រួមរ័ក ។ ដូច្នេះហើយ​បានជា​នាង​ឈឺចាប់ ក៏​ប្តឹង​នគរបាល​ឱ្យ​ចាប់ខ្លួន​តែម្តង​ទៅ ។​

​តាម ក្រុម​សាច់ញាតិ​របស់​យុវជន ឆេង ប៊ឹង និយាយថា ខាង​ស្រី​គេ​មិន​យល់ព្រម​រៀបការ​ជាមួយ​ទេ គេ​ទារជំងឺចិត្ត​ជា​ទឹកប្រាក់​១.៥០០​ដុល្លារ ។ ការទាមទារ​នេះ​ក្រុមគ្រួសារ​ក៏​ព្រម​ប្រគល់​លុយ​ទៅ​ឱ្យ​នារី​នោះ​ដែរ តែ​បើ​ទោះបី​ព្រម​ទទួល​ប្រាក់​ក៏ដោយ​ក៏​មិន​អាច​រួចខ្លួន​ដែរ ព្រោះ​អ្នកជាប់ចោទ​នៅក្នុង​កណ្តាប់ដៃ​នគរបាល​ស្រុក ត្រូវ​បញ្ជូន​នគរបាល​ខេត្ត និង​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ទៀត ។​

​ករណីនេះ ទោះបី​មាន​ការយល់ព្រម​ទាំង​ដើមបណ្តឹង ទាំង​ចុងចោទ​ក៏ដោយ ក៏​នគរបាល​ស្រុក​ធ្វើ​កំណត់ហេតុ​ដោយ​ចោទថា ជន​ដែល​រង​ការចោទប្រកាន់​ពី​នារី​ជា​សង្សារ ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត​នៅ​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕

bd22b3b1-f312-4629-bf13-4a9a34f08384

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya