ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគ​បាល​ឃាត់ខ្លួន​ពី​បទ​ឆបោក​ប្រជាពលរដ្ឋ ៦២​នាក់​ ​

បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគ​បាល​ឃាត់ខ្លួន​ពី​បទ​ឆបោក​ប្រជាពលរដ្ឋ ៦២​នាក់​ ​

ខេត្ត​ស្វាយរៀង​៖​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគ​បាល​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នៅ​ចំនុច​ភូមិ​ចេក​ឃុំ​កំពង់​ចក​ស្រុក​រំដួល​ពាក់​ពន្ធ័​ពី​បទ​ឆបោក​ប្រាក់​ប្រជាពលរដ្ឋ​៦២​នាក់​ក្នុង​ខេត្ត​ស្វាយរៀង​។​
​ជនសង្ស័យ​មាន​ឈ្មោះ​លី​ប៊ុន​ជឿន​អាយុ​៣៦​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រៈ​ទន្លេ​សង្កាត់​សង្ឃ័រ​ក្រុង​ស្វាយរៀង​បានធ្វើ​សកម្មភាព​ឆបោក​ប្រជាពលរដ្ឋ​ដោយ​សន្យា​រក​ការងា​ររ​អោយធ្វើ​នៅតាម​បណ្ដា​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង​ក្រុង​បាវិត​តំរូវអោយ​ប្រជាពលរដ្ឋ​ក្នុង​ម្នាក់​ចាប់​ពី​២៥​ដុល្លា​រហូត​ដល់​៥០​ដុល្លា​។​
​ប្រភព​បន្តថា​ក្រោយពេល​យក​លុយ​ពី​ប្រជាពលរដ្ឋ​ហើយ​នោះ​ជនសង្ស័យ​ខាងលើ​មិន​បាន​រក​ការងារ​អោយ​ធ្វើ​ដូច​បាន​សន្យា​នោះទេ​តែ​បែ​យកលុយ​ទៅ​ចាយ​អស់​អស់​ទៅ​វិញ​ទើប​ប្រជាពលរដ្ឋ​កើតទុក្ខ​មិន​សុខចិត្ត​បាន​ដាក់​ពាក្យបណ្ដឹង​អោយ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៏​ជូន​ពួកគាត់​។​
​លោក​កែវ​សុថា​បាន​បន្ថែមថា​ប្រជាពលរដ្ឋ​ដែល​ជនសង្ស័យ​ឆបោក​នោះ​មាន​ចំនួន​៦២​នាក់​ដោយ​មាន​៤​ស្រុក​ផ្សេងគ្នា​គឺ​ស្រុក​ស្វាយជ្រំ​ស្រុក​រំដួល​ស្រុក​កំពង់រោទិ៍​និង​ក្រុង​ស្វាយរៀង​សរុប​ជា​ទឹកប្រាក់​ជាង​២​ពាន់​ដុល្លារ​។​
​ជនសង្ស័យ​បាន​ធ្វើ​សមកម្ម​ភាព​តាំងពី​ខែ​មីនា​ឆ្នាំ​២០១៥​រហូត​ដល់​ថ្ងៃនេះ​ហើយ​ចាប់ខ្លួន​ជនសង្ស័យ​នេះ​ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​អោយបាន​ល្អ​ប្រសើរ​ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ​អោយ​អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​អនុវត្ត​អោយបាន​ជោគជ័យ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគ​បាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៨​ខែ​វិឆ្ឆិកា​ឆ្នាំ​២០១៥៕

11209410_444797949038634_5535524900003159845_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya