ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ក្មេងស្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ ឡាន​ប្រភេទ​ទេសចរណ៍​១​គ្រឿង​បើក​បុក​ហើយ​បើក​រត់គេច​បាត់

ក្មេងស្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ ឡាន​ប្រភេទ​ទេសចរណ៍​១​គ្រឿង​បើក​បុក​ហើយ​បើក​រត់គេច​បាត់

ព្រះសីហនុ ៖ សមត្ថកិច្ច​ប្រាប់ថា កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រលប់​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៥ នៅលើ​ផ្លូវ​ម្តេច​សង្ឃ ពី​វាលរេញ​ទៅ​ផ្លូវ​ស្ទឹងហាវ នៅ​ចំណុច​ភូមិ​អូរ​ត្រជាក់ចិត្ត​.​ឃុំ​សំ​រ៉ុង​.​ស្រុក​ព្រៃនប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង ។​
​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បង្ករ​ដោយ​រថយន្ត​០១​គ្រឿង​ប្រភេទ​ទេសចរណ៍​ធន់​តូច​(​មិន​ស្គាល់​អត្តសញ្ញាណ​រថយន្ត​និង​អ្នកបើកបរ​)​ដោយ​មុនពេល​កើតហេតុ​រថយន្ត​បាន​បើកបរ​ក្នុង​ទិសដៅ​ពី​វាលរេញ ទៅ​ស្ទឹងហាវ លុះ​មកដល់​ចំណុច​ខាងលើ​ក៍បាន​បុក​ពីក្រោយ​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1A.8535 បើកបរ​ដោយ​ឈ្មោះ ឈិន ពុ​ទ្ឋ្រា ភេទ​ស្រី អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ខាងលើ បណ្តាលឲ្យ​រងរបួស​ធ្ងន់ រួច​ក៏​បាន​ស្លាប់​ពាក់កណ្តាល​ផ្លូវ ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន លិ​គឹមឌី វាលរេញ ៕63752

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya