ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​លឿន​បុក​ឃឿន​រង្វង់​មូល​ចៅ​ម​ចៅ បណ្តាលឲ្យ​របួសធ្ងន់​ ​

ជិះ​ម៉ូតូ​លឿន​បុក​ឃឿន​រង្វង់​មូល​ចៅ​ម​ចៅ បណ្តាលឲ្យ​របួសធ្ងន់​ ​

ភ្នំពេញ ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​រង្វង់​មូល​ចោមចៅ​ខាងលិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ថ្នល់បំបែក​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូឌ្រឹ​ម សង​មួយគ្រឿង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ខ​ណះ មកដល់​ចំណុច​រង្វង់​មូល​ដោយមាន​ស្ថានភាព​ផ្លូវ​កោង​បួង​ចង្កូត​មិន​ទាន់ ក៏​ជ្រុល​ទៅបុក​ឃឿន​រង្វង់​មូល សួនច្បារ​ហោះ​ផ្លោង​ឡើង​បណ្តាលឲ្យ​ដួល​របួស​ធ្ងន់ធ្ងរ ។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ ភ្លាមៗ​រីឯ​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​ចោម ចៅ​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​។ គួបញ្ជាក់​ថា​ជនរងគ្រោះ​ទំនង​ជា​ស្រវឹ​ទើប​ជិះ​ម៉ូតូ​លឿន​ដោយ​មិនបាន មើលផ្លូវ​កោង​និង​ជ្រុល​បុក​ឃឿន​សួនច្បារ​បែបនេះ ៕

IMG_9920

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya