ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​ឆ្នាំ​២០១៥ ស្លាប់​៧​នាក់​របួស​ធ្ងន់​ស្រាល​១៦​នាក់​ ​

គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​ឆ្នាំ​២០១៥ ស្លាប់​៧​នាក់​របួស​ធ្ងន់​ស្រាល​១៦​នាក់​ ​

ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ឲ្យដឹង​ថា កាល​ពី​ពី​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១១​លើក (​យប់ ៥​លើក​, បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៧​នាក់​(​ស្រី ១​នាក់​) អ្នករងរបួស​ធ្ងន់ ៨​នាក់​(​ស្រី ១​នាក់​), និង​រង​របួសស្រាល ៨​នាក់​(​ស្រី ៣​នាក់​)​។​
​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១១​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៩​គ្រឿង​, រថយន្ត​ធុន​តូច ៨​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង​,​និង ថ្មើរជើង ៤​នាក់​។​
​ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្តថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៧​លើក​, ប្រជែង​គ្រោះថ្នាក់ ៣​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​, ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ មាន ១៤​នាក់​(​យប់ ៥​នាក់​)​។​
​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យដឹងថា រថយន្ត​ទាំងអស់​ដែល​ត្រូវបាន​ផាកពិន័យ​សរុប​ចំនួន ៧៩១​គ្រឿង (​រថយន្ត​ធំ ១៩៧​គ្រឿង​) ស្មើនឹង​៧៩១​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ៥០០​គ្រឿង ស្មើនឹង ៥០០​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ២៩១​គ្រឿង ស្មើនឹង ២៩១​ករណី ។ ដោយឡែក​សម្រាប់​ម៉ូតូ នា​ថ្ងៃ​ខែ​ដដែល​ត្រូវ​បាន​ផាកពិន័យ​សរុប​ចំនួន ១,២៤២​គ្រឿង​៕
12249975_165046043850495_1532102500586674082_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya