ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ជន​មិន​ស្គាល់មុខ ជះ​ទឹក​អាស៊ីត​ដាក់ បណ្តាលឲ្យ​រងរបួ​សយ៉ា​ង​ធ្ងន់ធ្ងរ ​

ជន​មិន​ស្គាល់មុខ ជះ​ទឹក​អាស៊ីត​ដាក់ បណ្តាលឲ្យ​រងរបួ​សយ៉ា​ង​ធ្ងន់ធ្ងរ ​

ភ្នំពេញ ៖​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ជន​មិន​ស្គាល់មុខ មាន​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង បានធ្វើ​សកម្មភាព​ជះ​ទឹក​អាស៊ីត​ដាក់​ប្រធាន​ភូមិ​បឹង សាឡាង បណ្តាលឲ្យ​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​សាច់ញាតិ ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ។​
​ជនរងគ្រោះ​ឈ្មោះ ញ៉ឹម សូផាត ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ទីលំនៅ​ផ្ទះ​៣៨១ ផ្លូវ​រថភ្លើង ក្រុមទី​៨ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ។ មុន​កើតហេតុ ជនរងគ្រោះ​ងើប​ពី​សំ​រាន មក​ហាត់ប្រាណ នៅលើ​ផ្លូវ​ដើរ​មុខផ្ទះ ចំណែកឯ​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក ពេលធ្វើ សកម្មភាព រួច​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​គេចខ្លួនបាត់ ។ តែ​យ៉ាង​ក៏ដោយ​នៅពេល​នេះ កម្លាំង​នគរបាល របស់លោក បាន​និង​កំពុង​ធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់ ដើម្បី​តាម​ចាប់​ក្រុម​ជនដៃដល់ ។ ករណីនេះ សមត្ថកិច្ច​សន្និដ្ឋាន​ថា អាចជា​រឿង​គំនុំ ទោះជា​យ៉ាងណា​ក៏ដោយ សមត្ថកិច្ច​កំពុងតែ​ស្វែងរក​ជនល្មើស ដើម្បី​ចាត់ការ​តាមច្បាប់ ៕Hong-0851

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya