ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ៥​នាក់ ​

ប៉ូលិស​ឃាត់ខ្លួន មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ៥​នាក់ ​

ពោធិ៍សាត់​៖ មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ៥​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​វាលវែង ឃាត់ខ្លួន​បាន កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខណៈ​ដែល​ពួកគេ​ទាំង​៥​នាក់​នោះ កំពុង​ជក់​នៅផ្ទះ​របស់​ឈ្មោះ ហេង ពុទ្ធ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា រស់នៅ​ក្នុងភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នោះ​រួមមាន ទី​១ ឈ្មោះ ហេង ពុទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា​, ទី​២ ឈ្មោះ អ៉ឺ​ង ហុង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង​, ទី​៣ ឈ្មោះ ស៊ុំ ដែន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង​, ទី​៤ ឈ្មោះ ហង្ស ភក្តី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​មន្ត្រី​យោធា រស់នៅ​ភូមិ​កណ្តាល ឃុំ​ថ្មដា ស្រុក​វាលវែង និង​ទី​៥ ឈ្មោះ ធី មេឃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​៕
that-0730

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya