ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​អ្នកកាសែត​៩​នាក់ ថតរូប​គណៈអធិបតី​ក្នុង​ពិធី​បុណ្យ​អុំទូក

ប៉ូលិស​ឃាត់ខ្លួន​អ្នកកាសែត​៩​នាក់ ថតរូប​គណៈអធិបតី​ក្នុង​ពិធី​បុណ្យ​អុំទូក

​សៀមរាប ៖ អ្នកកាសែត​ចំនួន ៩​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ឃាត់ខ្លួន​នៅក្នុង​ពិធី​បុណ្យ​អុំទូក សំពះ ព្រះ​ខែ អក​អំបុក និង​បណ្ដែតប្រទីប នៅ ស្ទឹង​សៀមរាប ក្នុង​ក្រុង​សៀមរាប ។ ការឃាត់ខ្លួន​អ្នកកាសែត​ទាំងនោះ បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែ វិច្ឆិកា ឆ្នាំ​២០១៥ ដោយ​អាជ្ញាធរ​មាន សមត្ថកិច្ច​ចោទប្រកាន់ថា បាន​ថតរូប គណៈអធិបតី​ដោយ​គ្មាន​ការអនុញ្ញាត ព្រមទាំង​យក​ផ្ដិត​រូបភាព​ផ្សេងៗ​ទៅ ឱ្យ​អ្នកធំ​ដើម្បី​ទារ​លុយ ។ ប្រធាន​មន្ទីរ ព័ត៌មាន​ខេត្ដ​សៀមរាប​បាន​ទទួលស្គាល់ ថា​ពិតជា​មាន​ការឃាត់ខ្លួន​អ្នកកាសែត ទាំង​៩​នាក់​នោះ​ពិតមែន រួច​ក៏​បាន​ដោះលែង​ទៅវិញ ។​

អ្នកកាសែត​ទាំង​៩​រូប ត្រូវបាន អធិការ​ក្រុង​សៀមរាប​គឺ​លោក​វរសេនីយ៍ ទោ ទិ​ត្យ ណា​រ៉ុង លោក​វរសេនីយ៍ត្រី ហុង ប៊ុន​ហាវ អនុប្រធាន​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ដ សៀមរាប ក៏ដូចជា​លោក​លីវ សុខុន ប្រធាន​ព័ត៌មាន​ខេត្ដ​សៀមរាប បាន បញ្ជាក់​ស្រដៀងៗ​គ្នា​ថា អ្នកកាសែត ទាំង​៩​រូប គឺ​ខ្លះ​មាន​កាត ខ្លះ​អត់​កាត ខ្លះ​មាន​កាត​តែ​ហួស​សុពលភាព ដោយ ពួកគេ​បាន​ធ្វើ​ការអប់រំ និង​ដោះលែង ទៅវិញ ។​
ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត ហេតុ​បាន​បញ្ជាក់ថា អ្នកកាសែត​ទាំង​៩ រូបនេះ គឺ​មក​កាសែត​សេរីភាព​កម្ពុជា និង​កម្ពុជា​សន្ដិភាព​កិត្ដិ​បណ្ឌិត​ខ្មែរ ប្រចាំ​ខេត្ដ​កណ្ដាល ដោយ​អាជ្ញាធរ ខេត្ដ​សៀមរាប​មិន​បាន​អញ្ជើញ​ជា​ផ្លូវ ការ​មក​ចូលរួម​ក្នុង​ពិធី​ថតរូប​យក ព័ត៌មាន​នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក​នា ល្ងាច​នោះ​ទេ ដោយ​អ្នកកាសែត​ទាំង នោះ​ដើរ​ថត​សកម្មភាព និង​ថត​គណៈ អធិបតី​ដោយ​គ្មាន​ការអនុញ្ញាត ។​

ដោយឡែក​លោក​វរសេនីយ៍ ទោ ទិ​ត្យ ណា​រ៉ុង អធិការ​ក្រុង​សៀមរាប បានបញ្ជាក់​ថា ក្រៅ​ពី​ថត​គណៈអធិបតី ជា​ថ្នាក់ដឹកនាំ គឺ​អ្នកកាសែត​ទាំងនោះ បាន​ថតរូប និង​ផ្ដិត​ភ្លាមៗ ហើយ​យក រូបភាព​នោះ​ទៅឱ្យ​ថ្នាក់​ដឹកនាំ​ដែល អង្គុយ​នៅ​វេទិកា​អុំទូក ហើយ​ទារ​លុយ រាប់​រយ​ដុល្លារ ។ ចំណុច​នេះ​ហើយ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ការពារ សុវត្ថិភាព​បុណ្យអុំទូក​អះអាងថា ជា​អំពើ មិន​គប្បី ហើយ​ក៏​នាំខ្លួន​ទៅ​សាកសួរ​នៅ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្ដ​សៀមរាប ។

លោក​លីវ សុខុន ប្រធាន​មន្ទីរ ព័ត៌មាន​ខេត្ដ​សៀមរាប​បាន​និយាយថា ពិតជា​បាន​ឃាត់ខ្លួន​អ្នកកាសែត​ទាំង​៩ នាក់​នោះ​មែន ដោយ​ពួកគាត់​មិនមាន ការអនុញ្ញាត​ពី​ពិធី​ឱ្យមាន​ការថតរូប ។ ប៉ុន្ដែ​ទោះបី​យ៉ាងណា​ក៏ដោយ លោក ប្រធាន​មន្ទីរ​រូបនោះ​បាន​និយាយថា បាន​ធ្វើ​ការឃាត់ខ្លួន​យក​មក​សាកសួរ រួច​ក៏​ដោះលែង​ឱ្យ​ត្រឡប់​ទៅវិញ ។​

អ្នកកាសែត​ទាំង​៩​នាក់​នោះ គឺ មាន​ស្រី​ចំនួន​៥​នាក់ ប្រុស​៤​នាក់ ដែល មក​ពី​កាសែត​សេរីភាព​កម្ពុជា និង កាសែត​កម្ពុជា​សន្ដិភាព​កិត្ដិ​បណ្ឌិត​ខ្មែរ ប្រចាំ​ខេត្ដ​កណ្ដាល ។ សកម្មភាព​នេះ ដែរ បាន​ធ្វើ​ឡើង​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល នៅ​កន្លែងកើតហេតុ ហើយ​មាន​មនុស្ស ជាច្រើន​បាន​ចោមរោម​មើល ហើយ​នេះ ក៏​ជា​លើក​ទី​១​ហើយ​ដែរ ដែល​អាជ្ញាធរ មាន​សមត្ថកិច្ច​ខេត្ដ​សៀមរាប អនុវត្ដ វិធានការ​ឃាត់​អ្នកកាសែត​យកទៅ សាកសួរ​យ៉ាង​ដូច្នេះ ដោយ​ពួកគេ​បាន ថត​រូបភាព ក៏ដូចជា​ការថតរូប​អ្នកធំ ដោយ​អ្នកកាសែត​ទាំងនោះ​មិន​មាន​ការ អនុញ្ញាត​ពី​កន្លែង​ប្រារឰ​ពិធី ៕
26-KLA-02

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya