ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» Breaking News » ផ្ទុះ​ចង្ក្រានហ្គាស បង្ក​គ្រោះថ្នាក់​ដល់​កូនស្រី​ម្ចាស់ផ្ទះ

ផ្ទុះ​ចង្ក្រានហ្គាស បង្ក​គ្រោះថ្នាក់​ដល់​កូនស្រី​ម្ចាស់ផ្ទះ

ភ្នំពេញ​៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​១១​និង​៤៥​នាទី ព្រឹក​ថ្ងៃ​ទី​២៧ ខែវិចិ្ចកា ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ខាងត្បូង​សាលា​វិទ្យាល័យ ប៊ុនរ៉ានី​ហ៊ុនសែន វត្តភ្នំ ភូមិ​១៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ មាន​ករណី​ផ្ទុះ​ចង្ក្រាន់ហ្គាស បង្ករ​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ បាន​បង្ក​គ្រោះថ្នាក់​ដល់​កូនស្រី​ម្ចាស់ផ្ទះ​រលាក ពេញ​ដងខ្លួន​និង​ដៃ រួច​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ភ្លាមៗ​តែម្ដង​។​
​ក្នុងករណី​ផ្ទុះ​ចង្ក្រាន់ហ្គាស​នេះ​ផងដែរ បាន​បង្ករ​អោយ​កុមារី​ម្នាក់​ដែល​ជា​កូនស្រី​ម្ចាស់ផ្ទះ មានឈ្មោះ អា​ហ័ង អាយុ​០៧​ឆ្នាំ ស្នាក់នៅ​ផ្ទះ​កើតហេតុ និង​មុខរបរ​សិស្ស រលាក ពេញ​ដងខ្លួន​និង​ដៃ រួច​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ភ្លាមៗ​។ នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ម្ចាស់ផ្ទះ​ចៀនត្រី នៅក្នុង​ផ្ទះ​រួច​ក៏​ឃើញ​ផ្សែង ម្ចាស់ផ្ទះ​ក៏​បាន​ស្រែក​ឆោឡោ អោយ​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ ជួយ​យក​បំពុង​បាញ់​ពន្លត់​។ បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជួយ​អន្តរាគមន៍​។ បន្ថែម​ទៀត​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​មកដល់​ចំណុចកើតហេតុ​ចំនួន​៣​គ្រឿង តែ​មិន​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ឡើយ ដោយ​ប្រជាពលរដ្ឋ​យក​បំពុង​បាញ់​ពន្លត់​មុន​ទៅហើយ​៕
63732

6373527-11-201563731

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya