ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បញ្ជូន​ជន​ល្មោភកាម​ម្នាក់ ឡើង​តុលាការ ករណី​ចាប់​រំលោភ​សង្សារ​មិត្តភក្តិ ​

ប៉ូលិស​បញ្ជូន​ជន​ល្មោភកាម​ម្នាក់ ឡើង​តុលាការ ករណី​ចាប់​រំលោភ​សង្សារ​មិត្តភក្តិ ​

កំពត ៖ នៅ​រសៀល ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ជនសង្ស័យ​ចាប់ រំលោភ​សេពសន្ថវៈ បានសម្រេច ទៅលើ​នារី​រងគ្រោះ ត្រូវបាន នគរបាល ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត “​ពី​បទ​រំលោភ​សេពសន្ថវៈ​”​។​
​នារី​រងគ្រោះ ឈ្មោះ​វ ស អ អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ ក្រសាំង​មានជ័យ ឃុំ​ដូន​យ៉យ ស្រុក​ឈូក ខេត្ត​កំពត​។ រី​ឯ​ជន​ល្មោភកាម ឈ្មោះ​ឆេង បឹប ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ស្លែង ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង​ត្រាច ខេត្ត​កំពត​។​
​នារី​រងគ្រោះ ធ្វើ​កម្មករ​នៅ​រោងចក្រ​ឯ​ក្រុងភ្នំពេញ តែ​បាន​ណាត់​ជួប​សង្សា​របស់​ខ្លួន ឈ្មោះ​ផា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ដោយ​ជិះ​រថយន្ត​តាក់ស៊ី​ម្នាក់ឯង មក​ណាត់​ជួប​គ្នា​នៅ​ផ្ទះសំណាក់ យីហោ​រ័ត្ន​ដា​រ៉ា ចំណុច​ផ្សា​កំពង់ត្រាច ស្ថិតក្នុង​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ ជនរងគ្រោះ​បាន​មក​សំរាក​ក្នុងផ្ទះ​សំណាក់​ម្នាក់ឯង តាំងពី​ថ្ងៃ​ទី​២៤ ខែវិច្ឆកា ឆ្នាំ​២០១៥ បាន​១​យប់ រហូតដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៥ ខែវិច្ឆកា ឆ្នាំ​២០១៥ ជនរងគ្រោះ​បាន តេ​ទូរស័ព្ទ ណាត់​ជួប​គ្នា​ជាមួយ​សង្សា​របស់​ខ្លួន ឈ្មោះ​ផា តែ​សង្សា​មិន​បាន​មក​ទេ ហើយ​បែ​ជា​មិត្តភ័ក្ត​របស់​សង្សា ជា​ជនសង្ស័យ​រូប​នេះ​ឯង​មក​ជំនួស​ទៅវិញ ហើយ​បាន​ចូលទៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់ ដែល​នារី​រងគ្រោះ ស្នាក់​នៅ​នោះ ឃើញ​រំលោភ​បាន​សម្រេច​តែ​ម្តង​៕
Hong-0839

Hong-0841

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya