ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ជនជាតិ​អង់គ្លេស​ម្នាក់ ដេកស្លាប់ នៅ​បន្ទប់​ជួល ​

ជនជាតិ​អង់គ្លេស​ម្នាក់ ដេកស្លាប់ នៅ​បន្ទប់​ជួល ​

ភ្នំពេញ​៖ ប្រទះឃើញ​បុរស ជន​បរ​ទស​អង់គ្លេស​ម្នាក់​ដេក​ស្លាប់ នៅក្នុង​ផ្ទះជួល បង្ក​ការភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច នៅវេលា​ម៉ោង​១០​និង​១០​នាទី ថ្ងៃទី​២៧ ខែ​វិឆ្ឆិកា​ឆ្នាំ​២០១៥ ផ្ទះ​លេខ​១៤A ផ្លូវ​៣៥០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​ជនរងគ្រោះ​មានឈ្មោះ TIM ROSERTSON អាយុ​៥៥​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស INTERNATIOAL BRITISN SCHOOI (CISPP) ស្នាក់នៅ​ផ្ទះជួល បឹង​កេងកង វិ​ប លេខ​១៤A ជាន់​ទី​២ ភូមិ​៦ ក្រុម​៣៦ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ បុរស​ជនជាតិ​អង់គ្លេស បាន​ទូរស័ព្ទ​អោយ​មក​យក​គាត់​ផង ព្រោះ​គាត់​មិន​ស្រួលខ្លួន ។ ខណៈ​គាត់​បាន​មក​ដល់​ហើយ ផ្ទះជួល​របស់​បុរស ជនជាតិ​អង់គ្លេស​នោះ​ស្នាក់​ជាន់​ទី​២ នៅពេល​ដែល​ក្រុម​គ្រូ ពេទ្យ​បាន​ឡើង​ទៅ​ដល់​ក៏​បាន​គោះ ទ្វារ​បន្ទប់​នោះ​តែ​មិន មាន​អ្នក​បើក​ទេ ក្រោយមក​ម្ចាស់ផ្ទះ និង​ក្រុម គ្រូពេទ្យ ក៏​បាន​គាស់​ទ្វារ ក៏​ឃើញ​បុរស​ជនជាតិ​អង់គ្លេស​ដេក​នៅលើ​គ្រែ ដោយ​ក្រុម​គ្រូពេទ្យ​ស្មាន តែ​ដេក​លក់​ក៏​បាន​ទៅ​ដាស់ ពេល​នោះ​ក្រុម​គ្រូពេទ្យ ទើប​ដឹងថា គាត់​បាន​ស្លាប់បាត់​ទៅ​ហើយ​។​
​ភ្លាមៗ​នោះ​ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ម្ចាស់ផ្ទះ​ឱ្យ​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្នាន និង​សមត្ថកិច្ច​ជំនាញ ក៏​បាន​ចុះមក ធ្វើ​កោសលវិឆ្ច័យ ។ បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កោសលវិច្ច័យ​រួចមក ក៏​បាន​បង្ហើប ប្រាប់ថា ជនរងគ្រោះ ដោយសារ​ជំងឺ​គាំងបេះដូង ។ បច្ចុប្បន្ន​សព​ជនជាតិ​អង់គ្លេស យក​ទៅ​ដំកល់​នៅ​វត្ត​ស្ទឹងមានជ័យ​៕
Hong-0843

Hong-0844

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya