ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ក្លាយជា​អ្នកទោស សម្លាប់​ជនរងគ្រោះ ព្រោះ​តែ​ភ្លើង​ប្រច័ណ្ឌ​

បុរស​ម្នាក់​ក្លាយជា​អ្នកទោស សម្លាប់​ជនរងគ្រោះ ព្រោះ​តែ​ភ្លើង​ប្រច័ណ្ឌ​

​កំពត ៖ កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ជនសង្ស័យ​ជា​ឃាតក ត្រូវបាន​កម្លាំង​នគរបាល មូលដ្ឋាន ឃាត់ខ្លួន ក្រោយពី​ធ្វើ​សកម្មភាព កាប់សម្លាប់ ជនរងគ្រោះ​ពីរ​នាក់​ឪពុក និង​កូន បណ្តាលឲ្យ​ស្លាប់ និង​របួស ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​កោះ​ចំការ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ ជនសង្ស័យ ឈ្មោះ​តឹប ហៀ​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ។ រីឯ ជនរងគ្រោះ​ជា​ឪពុក ឈ្មោះ​ផង ស៊ន អាយុ​៦១​ឆ្នាំ (​ស្លាប់​នៅ​កន្លែងកើតហេតុ​) និង​កូនស្រី ឈ្មោះ​ប៉ុន គឹម​លាន អាយុ​១៥​ឆ្នាំ (​រងរបួស​ធ្ងន់​), ទាំងអស់គ្នា រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ។​
​មូលហេតុ​ដែល​នាំ​ឲ្យ​ជនសង្ស័យ ប្រព្រឹត្ត​កាប់សម្លាប់ ទៅលើ​ជនរងគ្រោះ​ឪពុក និង កូន​យ៉ាង​ព្រៃផ្សៃ​ដូច្នេះ គឺ​មក​ពី​ប្រច័ន្ធ​ប្រពន្ធ​ខ្លួន ជាមួយ​ជនរងគ្រោះ​ជា​ឪពុក ទើប​ធ្វើឲ្យ​ជនសង្ស័យ កើត​ចិត្ត ក្តៅក្រហាយ បាន​ទាញ​កាំបិត​កាត់​ស្មៅ ចេញពីផ្ទះ សំដៅ​ទៅ​ផ្ទះ​ជនរងគ្រោះ ក៏​ធ្វើ​សកម្មភាព កាប់សម្លាប់ បែបនេះ​តែ​ម្តង​ទៅ ដែល​បណ្តាលឲ្យ​ជនរងគ្រោះ​ជា​ឪពុក​ស្លាប់ ភ្លាម​នៅ​នឹង​កន្លែងកើតហេតុ​ក្នុងផ្ទះ រីឯ​កូន បាន​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​បងប្អូន​ដឹកយក​ទៅ​ព្យាបាល នៅ​ប្រទេស​វៀតណាម​ភ្លាម​ផងដែរ ៕1

2

Hong-0838

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya