ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជនបរទេស​ម្នាក់​ស្រវឹងស្រា​វាយ​បុគ្គលិក​ចាក់​សាំង និង​វាយ​ទាំង​អ្នកយកព័ត៌មាន ​

ជនបរទេស​ម្នាក់​ស្រវឹងស្រា​វាយ​បុគ្គលិក​ចាក់​សាំង និង​វាយ​ទាំង​អ្នកយកព័ត៌មាន ​

ភ្នំពេញ ៖ ហេតុ​កាល​នេះ​ធ្វើឲ្យ​មាន​ការ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ ថ្ងៃទី​២៧ វិច្ឆិកា នៅ​មុខ​ស្ថានីយ​ប្រេងឥន្ធនៈ PTT តាម​មហាវិថី​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​បុរស​ជនជាតិ​រួម​នី​ម្នាក់​ស្រវឹងស្រា​បាន​វាយ​បុគ្គលិក​ចាក់​សាំង ស្ថានីយប្រេងឥន្ធនៈ PTT​ម្នាក់​ចំនួន​៣​ដៃ ហើយ​ពេល​អ្នកយកព័ត៌មាន​ទៅ​ថត​រូបភាព​ត្រូវ​បុរស​បង្ក​បាន​ដើរ​ទៅ​ពីក្រោយ ក៏​បាន​វាយ​អ្នកយក​ព័ត៌មាន​មួយ​ដៃ​ទៀត​។ បើ​តាម​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ បុរស​ជនជាតិ​ទួរគី​ម្នាក់​មាន​អាយុ​ជាង​៣០​ឆ្នាំ បើករថយន្ត​ឡិច​ស៊ីុ​ស RX300 ពណ៌​ត្រី​ឆ្លូញ នៅក្នុង​នោះ​ស្រី​ម្នាក់​ជា​ជនជាតិ​ខ្មែរ​ដែល​រួម​ដំណើរ​ជាមួយ​បាន​បើកបរ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ខណះមក​ដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​បាន​ឈប់ រថយន្ត​នៅ​មុខ​ស្ថានីយប្រេងឥន្ធនៈ PTT ស្របពេល​នោះ​បុគ្គលិក​ស្ថានីយប្រេងឥន្ធនៈ PTT ម្នាក់​បាន​ដល់​ម៉ោង​ត្រូវ​បើកទ្វារ​លក់ដូរ​ហើយក៏​បាន​រុញ​របង​ស្ថានីយ​ទៅ ប៉ះ​នឹង​រថយន្ត​បន្តិច​សោះ​ស្រាប់តែ​បុរស​ជនជាតិ​ទួរគី​នោះបាន​ចុះ​ពីលើ រថយន្ត​ហើយ​បាន​វាយ​បុគ្គលិក​ចាក់​សាំង​នោះ​ចំនួន​៣​ដៃ ក៏​ត្រូវ​បុគ្គលិក​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យជួយ​ធ្វើ​ការអន្តរាគមន៍ ភ្លាមៗ​នោះ​អ្នកយកព័ត៌មាន​ដែល​នៅ​ក្បែរ​នោះ​ក៏​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់ ភ្នែក​ផង​នោះ​ក៏​បាន​ទៅ​ថត​យក​រូបភាព​តែ​ក៏​ត្រូវ​ស្រី្ត​ម្នាក់​ជា​ជនជាតិ ខ្មែរ​ដែល​រួម​ដំណើរ​ជាមួយ​និង​ជនបង្ក​ខាងលើ​បាន​ដើរ​ទៅ​យក​ទូរស័ព្ទ​របស់ អ្នកយក​ព័ត៌មាន​ដែល​កំពុងតែ​ថត​រូបភាព​នោះ ក្រោយមក​ជន​បង្ក​បាន​ដើរ​ទៅ​ពីក្រោយ​ហើយ​វាយ​ក្បាល​អ្នកយក​ព័ត៌មាន​មួយ​ដៃ ទៀត ៕
image133

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya