ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃ​បុណ្យ​អុំទូក ទាំង​៣​ថ្ងៃ សម្លាប់​មនុស្ស ២៥​នាក់ និង​របួស​ធ្ងន់​ស្រាល​ជាង ៧០​នាក់ ​

គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃ​បុណ្យ​អុំទូក ទាំង​៣​ថ្ងៃ សម្លាប់​មនុស្ស ២៥​នាក់ និង​របួស​ធ្ងន់​ស្រាល​ជាង ៧០​នាក់ ​

ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​២៤-២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៃ​ថ្ងៃ បុណ្យអុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ បាន​បណ្តាលឲ្យ​មនុស្ស ២៥​នាក់​ស្លាប់ និង​ជាង ៧០​នាក់​រងរបួស​ធ្ងន់ និង​ស្រាល​។​
​យោង​តាម​វេបសាយ​អគ្គស្នងការ​ដ្ឋា​ននគរបាលជាតិ នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បានឲ្យដឹង ថា រយៈពេល​៣​ថ្ងៃនោះ មាន​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​ចំនួន ៥៥​លើក បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ថយចុះ ១៧​លើក ស្មើនឹង ២៤​ភាគរយ​, ស្លាប់ ២៥​នាក់ ថយចុះ ៩​នាក់ ស្មើនឹង ២៦​ភាគរយ​, របួសធ្ងន់ ៦១​នាក់ ថយចុះ ៩​នាក់ ស្មើនឹង ១៣​ភាគរយ និង​របួសស្រាល​ចំនួន ១៦​នាក់ ថយចុះ ៤៦​នាក់ ស្មើនឹង ៧៤​ភាគរយ​។​
​ឧបទ្ទវហេតុ​ចរាចរណ៍​ទាំង ៥៥​លើ​ក​នោះ បាន​បណ្តាល​ឲ្យ​ម៉ូតូ​ចំនួន ៦០​គ្រឿង​រង​ការខូចខាត បើ​ធៀប​នឹង​ឆ្នាំ​២០១៤​ធ្លាក់ចុះ ២៦​គ្រឿង ស្មើនឹង ៣០​ភាគរយ​, រថយន្ត​ធុន​ស្រាល​ខូចខាត ២៤​គ្រឿង ថយចុះ ៦​គ្រឿង ស្មើនឹង ៣៣​ភាគរយ​, រថយន្ត​ធុន​ធ្ងន់ ៥​គ្រឿង ថយចុះ ៥​គ្រឿង និង​យានយន្ត​ផ្សេងៗ ៩​គ្រឿង ថយចុះ ១​គ្រឿង ស្មើនឹង​១០​ភាគរយ​។​
​មូលហេតុ​ដែល​បង្កឲ្យមាន​គ្រោះថ្នាក់​នោះ ដោយសារ​ល្បឿន​លឿន ២៨​លើក​, ស្រវឹង ៨​លើក​, មិន​ប្រកាន់​ស្តាំ ៩​លើក​, មិន​គោរព​សិទ្ធិ​អទិភាព ៤​លើក​, បត់​គ្រោះថ្នាក់ ៣​លើក​, បើកបរ​ប្រជែង គ្រោះថ្នាក់ ១​លើក​, បើកបរ​ងងុយដេក ១​លើក និង​កត្តា​យានយន្ត ១​លើក​។​
​ក្នុង​ថ្ងៃ​ទាំង ៣​នោះ ខេត្ត​ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ខេត្ត​កំពង់ធំ ៧​លើក ស្លាប់ ៥​នាក់ របួស ៨​នាក់ (​ស្រី ១), កណ្តាល ៥​លើក ស្លាប់​៤​នាក់ របួស​៧​នាក់​, កំពង់ស្ពឺ ៣​លើក ស្លាប់​៣​នាក់ របួស​២​នាក់ និង​ខេត្ត​រតនគិរី ៣​លើក ស្លាប់​៣​នាក់ និង​របួស ៤​នាក់​៕
25-11-201563471

12247047_471337903050086_3048894755027107143_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya