ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » លោក អេង ឃាង មេ​វរៈ​ការពារ​ព្រំដែន គោក​៣០១​ត្រូវ​កូនចៅ​ប្ដឹង​ ​

លោក អេង ឃាង មេ​វរៈ​ការពារ​ព្រំដែន គោក​៣០១​ត្រូវ​កូនចៅ​ប្ដឹង​ ​

ភ្នំពេញ​៖ លោក​ស័ក្ដិ​៥ អេង ឃាង មេបញ្ជាការ​វរ​សេនា​តូច​ព្រំដែន​គោក​លេខ​៣០១ ត្រូវ​នាយទាហាន នាយទាហានរង និង​ពលទាហាន​ប្រមាណ​៨០​នាក់​រួម​គ្នា​ផ្ដិតមេដៃ ចូល​មក​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ដោយ​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ដ អំពើពុករលួយ បក្ខពួកនិយម និង​ស៊ីដាច់​ប្រាកឧបត្ថម្ភ​ផ្សេងៗ ។​
​ប្រភព​បាន​រាយការណ៍​ថា លោក​វរសេនីយ៍ឯក អេង ឃាង អត្ដ​លេខ​០២៩២២១ ជា​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣០១ បាន​ប្រព្រឹត្ដ​អំពើ ពុករលួយ អសកម្ម​ការងារ ហើយ​បង្ក​សតិអារម្មណ៍​មិន​ល្អ​ដល់​ជួរ​កងទ័ព​ក្នុង​អង្គ ភាព​របស់​ខ្លួន ។​
​គេ​រាយការណ៍​ទៀតថា លោក​មេបញ្ជាការ​តម្រូវ​ឱ្យ​កូនចៅ​នៅ​តាម​កង​អនុ សេនា​តូច និង​អនុ​សេនា​ធំ​បង់លុយ​ឱ្យ​មេ​គ្រប់​ចំនួន​ជា​ប្រចាំ​, កិបកេង​ថវិកា និង សម្ភារ​របប​ឧបត្ថម្ភ​យកមក​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ។​
​បើ​តាម​សេចក្ដីរាយការណ៍​បានឱ្យដឹងថា ថវិកា​អន្ដរាគមន៍​៣០​លាន​រៀល​, ថវិកា កងទ័ព​វៀតណាម​ផ្ដល់​ឱ្យ​អង្គភាព និង​រថយន្ដ​មួយ​គ្រឿង​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ជា អំណោយ​របស់​ឧកញ៉ា លី យ៉ុង​ផាត់ ត្រូវបាន​ចាយវាយ និង​ប្រើប្រាស់​ក្នុង​លក្ខណៈ ឯកជន​របស់​លោក អេង ឃាង ។
​គេ​រាយការណ៍​ទៀតថា ក្នុង​ការដឹកនាំ​ការងារ​របស់ លោក អេង ឃាង មិន​បាន​ចាត់​ទុក​ការងារ​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ឱ្យ​ជា​ស្នូល នោះទេ គឺ​បែរ​ជា​ប្រព្រឹត្ដ​អំពើ​ពុករលួ​យ​, គាបសង្កត់​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន ជាពិសេស​ប​ង្ខ​ឱ្យ​កូនចៅ​ក្រោម​ឱវាទ​រកប្រាក់​ឱ្យ​ខ្លួន ។​
​នាយទាហាន នាយទាហានរង និង​ពលទាហាន​ស្នើ​ឱ្យ​អគ្គបញ្ជាការ​នៃ​កង​យោធ ពល​ខេមរភូមិន្ទ​ពិនិត្យ​រឿងនេះ​ឡើង​វិញ​ផង ។ រហូតមកដល់​ពេលនេះ កូនចៅ​ទាំងឡាយ​មិនទាន់​ទទួលបាន​យុត្តិធម៌​នៅ​ឡើយ​ទេ តែ​បែរជា​ទទួល​នូវ​ការ​គំរាម​ពី​ថ្នាក់​លើ​ថែម​ទៀត​ផង ៕

dd1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya