ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​មន្ត្រី​យោធា​ម្នាក់ បោក​ស្រី​តាម Facebook លួច​យក​ទូរស័ព្ទ និង​លុយ​ត្រូវ​ជាប់​ខ្នោះ ​

ប៉ូលិស​ចាប់ខ្លួន​មន្ត្រី​យោធា​ម្នាក់ បោក​ស្រី​តាម Facebook លួច​យក​ទូរស័ព្ទ និង​លុយ​ត្រូវ​ជាប់​ខ្នោះ ​

ភ្នំពេញ ៖​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​ថា ជនសង្ស័យ​ត្រូវបាន​កម្លាំង នគរបាល​របស់​លោក​ចាប់ខ្លួន រួចហើយ​បាន​ប្រគល់ ទៅឲ្យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​កោះកុង ដើម្បី​ចាត់ការ តាម​នីតិវិធី ដែល​ជា​ម្ចាស់​ករណី​។​
កម្លាំង​នគរបាល​ការិយាល័យ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​មន្ត្រី​យោធា ម្នាក់ ឈ្មោះ លីម ម៉េង ក្រោយ​ឆបោក​នារី​ម្នាក់ តាម​ប្រព័ន្ធ​ទំនាក់ទំនង Facebook រួច​ហើយ​លួងលោម ដោយ​ណាត់​ជួប​គ្នា នៅ​ខេត្ត​កោះកុង មើល​បុណ្យអុំទូក រួចហើយ​ក៏​លួច​យក​ទូរស័ព្ទ​ចំនួន​២​គ្រឿង និង​លុយ​មួយចំនួន ។​
​ជនសង្ស័យ និង​នារី​រងគ្រោះ ដែល​រស់នៅ​ខេត្ត​កំពង់ស្ពឺ បាន​លេង Chat តាម Facebook ជាមួយគ្នា លុះ​ពេល​ខាង​ស្រី​លង់ខ្លួន និង​ជឿជាក់​តាម​នោះ ពួកគេ​ទាំង​២​នាក់ បាន​ណាត់​ជួប​គ្នា កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ខេត្ត​កោះកុង ដើម្បី​មើល​គេ​អុំទូក​។​
​ពេល​ណាត់​ជួប​គ្នា​ហើយ ជនសង្ស័យ​បាន​ប្រើល្បិច​ខ្ចី​ទូរស័ព្ទ iPhone ចំនួន​២​គ្រឿង និង​លុយ​មួយចំនួន រួច​រត់គេចខ្លួន​មក​រាជធានី​ភ្នំពេញ ពេល​នោះ​ក្រោយ​មាន​ការសហការ​ពី នគរបាល​ខេត្ត​កោះកុង រួច​កម្លាំង នគរបាល ការិយាល័យ​កំរិត​ស្រាល​រាជធានី ក៏​ធ្វើ​ការស្រាវជ្រាវ ហើយ​ឈាន​ទៅដល់​ការឃាត់ខ្លួន​តែ​ម្តង​៕Hong-0811

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya