ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ករណី​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០២​នាក់ ​

ប៉ូលិស​បង្ក្រាប​ករណី​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០២​នាក់ ​

កំពត​៖ ជនសង្ស័យ​ធ្វើ សកម្មភាព ចរាចរ​ជួញដូរ​គ្រឿងញៀន ក្នុង​ទឹកដី​ក្រុង​កំពត ដ៏​សកម្ម​៣​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន កម្លាំង​នគរបាល នៃ​ការិយាល័យ​កណ្តាល ព្រហ្មទណ្ឌ​ខេត្ត​កំពត ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក ឧត្តម សេនី​យ៍ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត និង​ដោយ​មាន​ការសម្របសម្រួល នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត ខៃ សម្ផស្ស ផង​ដែរ​ចុះ​ធ្វើការ​បង្ក្រាប​បាន​ជា​បន្ត​បន្ទាប់​គ្នា ចាប់ពី​ថ្ងៃ​ទី​២៦ ខែវិច្ឆកា ឆ្នាំ​២០១៥​នេះ ក្នុង​ភូមិសាស្ត្រ ក្រុង​កំពត​។ ជនសង្ស័យ​ទាំង​៣: ទី​១/​ឈ្មោះ តាំង រ៉ា​ឌី ហៅ​តុង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​និង​ខេត្ត​កំពត ត្រូវ​កម្លាំង​សមត្ថកិច្ច​ច​នគរបាល​ខាងលើ ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២៥ ខែវិច្ឆកា ឆ្នាំ​២០១៥ ចំណុច​មុខ​ផ្ទះសំណាក់​រីករាយ ស្ថិតក្នុង​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង និង​ខេត្ត​កំពត វត្ថុតាង​ដែល រឹបអូស​បាន​រួម​មាន​៖ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​១០​កញ្ចប់​តូច និង​១ កញ្ចប់ ធំ​,​ទី​២/​ឈ្មោះ​ង៉ែត ស្រី​ពៅ ភេទ​ស្រី អាយុ​២២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​និង​ខេត្ត​កំពត កម្លាំង​ដដែល​ឃាត់ខ្លួន​បាន នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែវិច្ឆកា ឆ្នាំ​២០១៥ ក្នុងផ្ទះ​ស្នាក់នៅ​របស់​ខ្លួន​ខាងលើ ដោយ​រឹបអូស វត្ថុតាង​រួមមាន​: ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៣​កញ្ចប់​ធំ និង​សម្ភារៈ​ពាក់ព័ន្ធ​គ្រឿងញៀន​មួយចំនួន និង​ទី​៣/​ឈ្មោះ​ឌឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​និង​ខេត្ត​កំពត ត្រូវបាន​កម្លាំង​ខាង​លើ​ឃាត់ខ្លួន នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៦ ខែវិច្ឆកា ឆ្នាំ​២០១៥ នៅផ្ទះ​របស់​ខ្លួន​។​បច្ចុប្បន្ន កម្លាំង​បាននិងកំពុង​ឆែកឆេរ នៅ​កន្លែង​ពាក់ព័ន្ធ​មួយចំនួន ដើម្បី​ស្វែងរក​វត្ថុតាង ឈាន​ទៅ​ដាក់បន្ទុក​នៃ​បទល្មើស​៕
Hong-0805

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya