ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ម្នាក់ នៅ​សង្កាត់​កំពង់ស្វាយ​ទី

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ម្នាក់ នៅ​សង្កាត់​កំពង់ស្វាយ​ទី

​បន្ទាយមានជ័យ ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ម្នាក់ សង្កាត់​កំពង់ស្វាយ​ទី​រួម​ខេត្តបន្ទាយមានជ័យ ត្រូវបាន​នគរបាល​ប្រឆាំង​គ្រឿងញៀន​សហការ​ប៉ូលិស​ក្រុង​សិរីសោភ័ណ បង្ក្រាបបាន​ម្នាក់ រួម​និង​ថ្នាំញៀន​ជាច្រើន​ប្រភេទ​កាលពី​យប់ ថ្ងៃទី​២៦-១១-១៥​ម​នៅ​ចំណុច ខ្លោងទ្វារវត្ត​កងវា ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ​។​

 

​ជនសង្ស័យ​ម្នាក់ ឈ្មោះ ទូច សុធា ហៅ​យ៉ាវ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំមាន​ទីលំនៅ​ភូមិ សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​ជា​មុខសញ្ញា​យ៉ាងសកម្ម ដែល​តែង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅ​ភូមិ​ពង្រ​និង​អ្នក​ឡើងមក​ទិញ​ជា​អ្នកប្រើប្រាស់ ឬ​ចែកចាយ​បន្ត​មកពី​ភូមិ​ម្កាក់ ភូមិ​តា​ម៉ា​។​

 

​ការបង្ក្រាប​មុខសញ្ញា​នេះ​ធ្វើឡើង បាន​នៅ​ចំណុច ខ្លោងទ្វារវត្ត​កងវា ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ដកហូត​វត្ថុតាង ជា​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​០៣​ថង់​ទម្ងន់​២,0​ក្រាម ថ្នាំ​គ្រាប់​៣០​គ្រាប់ ថង​ច្រក​ថ្នាំញៀន ១១​ថង់ ស្លាបព្រា​ចំនួន​០១ ទូរស័ព្ទ​០១ គ្រឿង​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុងស្ថិត​ការសាកសួរ នៅ​និង​ការិយាល័យ​ជំនាញ ដើម្បី​រក​ជន​ពាក់ព័ន្ធ​នៅ​ពី​ក្រោយខ្នង​បន្តទៀត​៕xx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya