ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប្តីវាយប្រពន្ធនឹងញញួរ បណ្តាលឲ្យរងរបួសធ្ងន់ រួចចាក់ខ្លួនឯង

ប្តីវាយប្រពន្ធនឹងញញួរ បណ្តាលឲ្យរងរបួសធ្ងន់ រួចចាក់ខ្លួនឯង

កណ្តាល៖ បុរសម្នាក់ប្រើអំពើហិង្សាក្នុងគ្រួសារ ដោយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ហើយប្រពន្ធបានមកប្តឹង នគរបាលប៉ុស្តិ៍ព្រែកគយ ឲ្យជួយអន្តរាគមន៍។ ពេលសមត្ថកិច្ច កោះហៅមានកំហឹង និងបានជជែកឈ្លោះប្រកែកគ្នា ជាមួយប្រពន្ធយ៉ាង ខ្លាំង រហូតឈានដល់ប្រើអំពើហិង្សា ដោយបានចាប់ក្របួចសក់ប្រពន្ធ វាយក្បាលដោយញញួរ បណ្តាលឲ្យមានរបួស និងបានយកកាំបិត មកចាក់ខ្លួនឯង បណ្តាលឲ្យរបួស។ ហេតុការណ៍ បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ជាង៧យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង។

ចំណែកជនរងគ្រោះ ឈ្មោះ គ្រី តិចអ៊ីម ភេទស្រី អាយុ៤៧ឆ្នាំ (ប្រពន្ធ) មុខរបរលក់ដូរ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង (មានរបួសថ្ងាសខាងឆ្វេង និងរបួសគល់កខាងឆ្វេង)។ រីឯជនសង្ស័យ ឈ្មោះ សុន សុង ភេទប្រុស អាយុ៤៩ឆ្នាំ (ប្តី) មុខរបរសន្តិសុខ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង (របួសលើដងកាំបិតខាងស្តាំ១) ។ ក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានដកហូត វត្ថុតាងមាន ញញួរដងឈើ១ កាំបិតចុងស្រួចដងដែក១។

មុនពេលកើតហេតុ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ឈ្មោះ សុន សុង (ជនសង្ស័យជាប្តី) បានប្រើអំពើហិង្សាក្នុងគ្រួសារ ដោយវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ ហើយប្រពន្ធបានមកប្តឹង នគរបាលប៉ុស្តិ៍ព្រែកគយ ។ លុះថ្ងៃទី ២៦ វិច្ឆិកា ២០១៥ សមត្ថកិច្ចប៉ុស្តិ៍ បានចេញលិខិតកោះហៅ ឈ្មោះ សុន សុង (ជាប្តី)។ ក្រោយពីឈ្មោះ សុន សុង ទទួលបានលិខិតកោះហៅ ក៏មានកំហឹង និងបានជជែកឈ្លោះប្រកែកគ្នា ជាមួយប្រពន្ធយ៉ាងខ្លាំង រហូតឈានដល់ប្រើអំពើហិង្សា ដោយបានចាប់ក្របួចសក់ប្រពន្ធ វាយក្បាលដោយញញួរ បណ្តាលឲ្យមានរបួស និងបានយកកាំបិត មកចាក់ខ្លួនឯង បណ្តាលឲ្យរបួសផងដែរ។ ក្រោយកើតហេតុ ខាងក្រុមគ្រួសារ និងសាច់ញាតិ ក៏បានបញ្ជូនអ្នកទាំង២ មកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង៕12299403_1935148893376788_8057832556932035732_n

amperhensa1

amperhensa3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya